វរសេនីយ៍ឯក វូ វ៉ាន់ គៀម អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេសវៀតណាម និងលោក Nikolai Vasilyevich Petrakov (នីកូឡៃ វ៉ាស៊ីលីវិច ពេត្រាកូវ) អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី បានធ្វើជាសហអធិបតីនៃកិច្ចសន្ទនានេះ។
នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានបញ្ជាក់ពីភាពចាំបាច់ និងសក្តានុពលដ៏ធំធេងនៃការពង្រីកកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈ; ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី មានមូលដ្ឋានដ៏រឹងមាំនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់យោធា និងការពារជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២។
ដើម្បីសម្រេចបាន និងធ្វើឱ្យខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធិភាពថែមទៀត ភាគីទាំងពីរបានឯកភាពផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកក្នុងរយៈពេលខាងមុខ; ជំរុញការ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ កែលម្អស្ថាប័នយោធានិងការពារជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថាប័នរបស់ភាគីនីមួយៗ; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សផ្នែកច្បាប់យោធា។ល។
លទ្ធផលជាក់ស្តែងនៃកិច្ចសន្ទនានឹងរួមចំណែកដល់ការសុក្រឹត្យក្របខ័ណ្ឌច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់យោធានៅក្នុងប្រទេសនីមួយៗ៕






