• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងលីទុយអានីបោះជំហានយ៉ាងរឹងមាំលើមាគ៌ាសហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព

នាយប់ថ្ងៃទី ១២ មិថុនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិនៃទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿងនិងលោកជំទាវភរិយាបានអញ្ជើញរៀបចំពិធីជប់លៀង យ៉ាងអធឹកអធមជូនចំពោះប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda និងលោកជំទាវភរិយាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។

វៀតណាមនិងលីទុយអានីបោះជំហានយ៉ាងរឹងមាំលើមាគ៌ាសហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព

  
 

(VOVWORLD) - នាយប់ថ្ងៃទី ១២ មិថុនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិនៃទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿងនិងលោកជំទាវភរិយាបានអញ្ជើញរៀបចំពិធីជប់លៀង យ៉ាងអធឹកអធមជូនចំពោះប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda និងលោកជំទាវភរិយាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀត ណាម។

ប្រធានរដ្ឋ លោក លឿង គឿងនិងលោកជំទាវភរិយាបានរៀបចំពិធីទទួលលោកប្រធានាធិបតី Gitanas Nauseda និងលោកជំទាវ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Gitanas Nauseda គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មីនាពេលខាងមុខ និងជាសក្ខីភាពក្នុងការបង្កើនការជឿទុកចិត្ត និងការតភ្ជាប់រវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ លឿង គឿង បានមានប្រសាសន៍ថា៖ “លោកប្រធានាធិបតីនិងរូបខ្ញុំបានអនុវត្តន៍កិច្ចពិភាក្សាប្រកបដោយ-ប្រសិទ្ធភាព។ យើងបានឯកភាពលើការតំរង់ទិសសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ការអភិវឌ្ឍឱ្យកាន់តែរឹងមាំលើវិស័យជាច្រើន នាពេលខាងមុខ។ ខ្ញុំជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពជាប្រពៃណីដ៏ល្អ  ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ យើងនឹងបោះជំហានយ៉ាងរឹងមាំលើមាគ៌ានៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ជាការឆ្លើយតប ប្រធានាធិបតីលីទុយអានី លោក  Gitanas Nauseda បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ លីទុយអានី គឺជាឱកាសសម្រាប់ភាគីទាំងពីរចែករំលែក និងផ្សព្វផ្សាយសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។

នាល្ងាចថ្ងៃដដែល ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានីលោក Gitanas Nauseda និងលោកជំទាវភរិយា Diana Nausediene និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋលីទុយអានីបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។

Top