• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ាឡេស៊ីខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មឲ្យទទួលបាន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០


ទិដ្ឋភាពនៃជំនួបចរចាររវាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមជាមួយក្រសួងឧស្សាហកម្ម
និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី​ (រូបថត៖baocongthuong.com.vn)

អញ្ជើញថ្លែងមតិនៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីលោក​Datuk Seri Mustapa Mohamed នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នៅរដ្ឋធានីហាណូយ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំ​នាក់​​ទំ​នងជាមួយម៉ាឡេស៊ី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគ។ លោកនាយករដ្ឋមន្រ្តីមាន​គោល​​​បំណងថា​ប្រទេសទាំងពីរឆាប់អនុម័តនិងអនុវត្តន៍កម្មវិធីធ្វើសកម្មភាពវៀតណាម-ម៉ាឡេស៊ីដំណាក់កាល២០១៧-២០១៩ ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលបំ​ផុត​សំរាប់វិនិយោគិនបរទេសនិយាយរួមនិងវិនិយោគិនម៉ាឡេស៊ី និយាយដោយឡែកដែលមកបណ្ដាក់ទិននៅវៀតណាម។ 

មុននោះ នៅជំនួបធ្វើការរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក ​Tran Tuan Anh និងរដ្ឋ​មន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ ម៉ាឡេស៊ីលោក Datuk Seri Mustapa Mohamed ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញាចិត្តដោយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន ១៥ ពាន់លានដុល្លាអាមេរិក
នា​ឆ្នាំ២០២០៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top