• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងប្លុកហ្រ្វង់កូហ្វូនីជំរុញការអនុវត្តរបៀបវារៈរបស់អ.ស.បស្តីពីសន្តិភាព និងការអភិវឌ្ឍ

នាថ្ងៃទី ២៦ ខែកុម្ភៈ ក្រុមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសហ្រ្វង់កូហ្វូនី ប្រចាំទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានជួប សន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ស្តីពីការរួមចំណែករបស់ប្លុកហ្រ្វង់កូហ្វូនី ក្នុងការជំរុញការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិ និងអាទិភាពរបស់លោកអគ្គលេខាធិការសម្រាប់ឆ្នាំ ២០២៥។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំពិភាក្សា។ រូបថត៖ Thanh Tuan/VNA អ្នកយកព័ត៌មាននៅអាមេរិក)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិបានអះអាងថា ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អង្គការ សហប្រជាជាតិនិងអង្គការ ហ្រ្វង់កូហ្វូនី វៀតណាមបានប្តេជ្ញា ជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាល់ការប្តេជ្ញាចិត្តលើការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ហើយនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ អង្គការហ្រ្វង់កូហ្វូនី អាស៊ាន និងប្រទេសអាហ្វ្រិកក្នុងការអនុវត្តរាល់គោលដៅនេះ។ វៀតណាមក៏សង្ឃឹមថា នឹងរួមចំណែកបន្ថែមទៀតដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមបានអញ្ជើញអគ្គលេខាធិកា និងប្រទេសសមាជិកទាំងអស់នៃអង្គការហ្រ្វង់កូហ្វូនី អញ្ជើញមកកាន់ទីក្រុងហាណូយ ចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top