នៅក្នុងកិច្ចពិភាក្សា លោកប្រធានរដ្ឋ លឿង គឿង និងស្ដេចស៊ុលតង់ ហាជី ហាសាណាល់ បូលគីយ៉ា បានឯកភាពគ្នាលើការខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងទ្វេដងឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ វៀតណាមលើកទឹកចិត្តវិនិ យោគិនប្រ៊ុយណេឱ្យចូលរួមក្នុងគម្រោងដូចជា៖ ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ និងសេវាកម្មនៅវៀតណាម។ ប្រ៊ុយណេបានព្រមព្រៀងគ្នាចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងវិស័យហាឡាល ពិចារណាទទួលស្គាល់គ្នាទៅវិញទៅមកនូវវិញ្ញាបនបត្រហាឡាល និងអភិវឌ្ឍន៍ គម្រោងផលិតអាហារនិងផលិតផលហាឡាលនៅវៀតណាម។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសន្យាលើការរក្សានិងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍; អំពាវនាវដល់ភាគីនានាឱ្យមានការអត់ធ្មត់ មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរពយ៉ាងពេញលេញនូវដំណើរការការទូត និងគតិយុត្ត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃ ដំណើរទស្សនកិច្ច ហើយបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣ រវាងប្រទេសទាំងពីរក្នុងវិស័យសហប្រតិបត្តិការសមុទ្រ ជលផល និងកិច្ចសហប្រតិបត្តិ ការក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមាន បទប្បញ្ញត្តិ (IUU)។
នាថ្ងៃទី ១ ខែធ្នូ នេះដែរ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអញ្ជើញជួបសន្ទនាជាមួយ ស្តេចស៊ុលតង់ប្រ៊ុយណេ ហាជី ហាសាណាល់ បុលគីយ៉ាហ៍។ ស្តេចស៊ុលតង់បានផ្ញើរ ក្ដីរំលែកទុក្ខ និងការសាកសួរសុខទុក្ខដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ ដោយទឹកជំនន់ និងការរអិលបាក់ដីនៅបណ្ដាខេត្តភាគកណ្ដាល៕








