• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ នាព្រឹកថ្ងៃទី ៥ ខែធ្នូ នៅសកលវិទ្យាល័យ Waikato ទីក្រុង Hamilton ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអប់រំ វៀតណាម - នូវែលហ្សេឡង់ ក្រោមប្រធានបទ “ឱកាសសហប្រតិបត្តិការរវាងវៀតណាម និងនូវែលសេឡង់ លើវិស័យអប់រំទូទៅ”។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់។ (រូបថត៖ VOV)  
  ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VOV)  

ថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា នៅឆ្នាំ ២០៣៥ ប្រជាជនវៀតណាមប្រមាណ ៣,៥លាននាក់ មានតម្រូវការក្នុងការបណ្តុះបណ្តាលនៅសកលវិទ្យាល័យ ចំនួននេះគឺកើនឡើងទ្វេដងនៃចំនួននិស្សិតសាកលវិទ្យាល័យក្នុងឆ្នាំ ២០១៩។ ក្នុងចំណោមទឹកប្រាក់សរុបចំនួន ៤៥០ ពាន់លានដុល្លារដែលវៀតណាមបានទាក់ទាញការវិនិយោគពីបរទេសចូលមកក្នុងប្រទេសវៀតណាម មានគម្រោងចំនួន ៥០០  មានទុនវិនិយោគប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលវិនិយោគផ្ទាល់លើវិស័យអប់រំ និងបណ្តុះបណ្តាល។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖  “នូវែលហ្សេឡង់គឺជាប្រទេសមួយដែលមានប្រព័ន្ធអប់រំដែលមានការអភិវឌ្ឍ និងប្រព័ន្ធអប់រំឧត្តមសិក្សាមានគុណភាពខ្ពស់ និងមានកិត្យានុភាពជួរមុខនៅក្នុងពិភពលោក។ ដូច្នេះ ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់ ហើយនេះគឺជាផ្នែកមួយដែលអាចនិយាយបានថា មានសារៈសំខាន់បំផុតក្នុងការអនុវត្តកម្មវិធីសកម្មភាពរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ

តាងនាមរដ្ឋាភិបាលនូវែលហ្សេឡង់ អគ្គនាយកនៃស្ថាប័នអប់រំនូវែលសេឡង់ លោក Grant McPherson បានអះអាងថា វេទិកានេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការបង្កើនការចែករំលែកព័ត៌មានអប់រំរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី; ពង្រឹងកិច្ចសហប្រតិបត្តិការសិក្សា ក៏ដូចជាការអប់រំ និងវប្បធម៌ ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនៅតែមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីសម្ពោធសមាគមមិត្តភាពនូវែលសេឡង់-វៀតណាម; ពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១០ រវាងសាកលវិទ្យាល័យឈានមុខរបស់វៀតណាម និងនូវែលសេឡង់។

មុននោះ ក៏នាព្រឹកថ្ងៃទី៥ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Waikato ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃលើស្ថានភាពបុណ្យតេត និងអនុវត្តន៍ភារកិច្ចក្រោយបុណ្យតេត

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃលើស្ថានភាពបុណ្យតេត និងអនុវត្តន៍ភារកិច្ចក្រោយបុណ្យតេត

បុណ្យតេតឆ្នាំ ២០២៣ បានប្រព្រឹត្តទៅ សម្រេចបាននូវគោលដៅដែលបានកំណត់ដោយគណៈលេខា រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ។

Top