• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកាណាដាបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោក Harjit Singh Sahan ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦មិថុនា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការពារជាតិកាណាដា លោក  Harjit Singh Sahan (រូបថតៈ ក្រសួងការបរទេសវៀតណាម)

ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់និងមានបំណង បង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយកាណាដាតាមទិសគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអះអាងថា វៀតណាមគាំទ្រ គោលនយោបាយកិច្ចការបរទេសរបស់កាណាដា ក្នុងនោះមានការបង្កើនទំនាក់ទំនងជាមួយវៀតណាមនិងអាស៊ាន។ ភាគីទាំងពីរឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកានានានិងយន្តការពហុភាគីសំខាន់ៗ ដូចជា អង្គការសហប្រជាជាតិ APEC សហប្រតិបត្តិការជាមួយអាស៊ាននិងកិច្ចសហប្រតិបត្តិការក្នុង CPTPP ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី Harjit Singh Sahan បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់កាណាដាក្នុងតំបន់និងមានបំណងបង្កើតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយវៀតណាមក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារ​ជាតិ។

ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានអះអាងគោលជំហគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សា គោរពដំណើរការការទូតនិងច្បាប់ ដោយឈរលើច្បាប់អន្តរជាតិ ក្នុង​នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់​ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top