• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើគ្របវិស័យដោយប្រសិទ្ធភាព


វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើគ្របវិស័យដោយប្រសិទ្ធភាព

តាមអ្នកយកព័ត៌មាននៃ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំនៅកម្ពុជា​នោះ នាថ្ងៃ​ទី២២ ខែមករា នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ នាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​តេជោ​ហ៊ុនសែន​ បានទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញសម្ថភាពលោក V​u Quang Minh ដែលដឹក​នាំ​គណប្រតិភូ​តំណាងស្ថាប័នវៀត​ណាម អមស្ថានទូតវៀតណាម​ អញ្ជើញទៅជួបសម្ដែងការ​គួរសម។
 
នេះគឺជាជំនួប​ដំបូងរបស់ស​ម្ដេចហ៊ុនសែន​ជាមួយលោក Vu Quang Minh ក្នុងមុខងារ​ជាឯកអគ្គរដ្ឋ​ទូតក្រោយ​ពីពេលជូន​សារតាំងកាល​ពីថ្ងៃទី៤ ខែ​មករាកន្លង​ទៅ។ ថ្លែងមតិនៅក្នុងជំនួបនេះ លោក V​u Quang Minh បាន​អបអរសាទរ​ចំពោះជោគជ័យ​នៃមហាស្និបាតវិសាមញ្ញរបស់​គណបក្សប្រជាជ​នកម្ពុជា (CPP) កាន់​អំណាច ដែលទើប​នឹង​បានប្រព្រឹត្តិទៅអំឡុង​ពេល​ ៣ ថ្ងៃនោះ គឺចាប់ពីថ្ងៃទី​១៩ ដល់ថ្ងៃទី២១ ​ខែមករា នៅរាជ​ធានីភ្នំពេញ​ និង​សម្ដេចហ៊ុនសែនត្រូវបានមហាសន្និបាត​ឯកភាពគាំទ្រ ​ជាបេក្ខជន​នាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​នៃព្រះរាជាណាច​ក្រកម្ពុជា​អាណាតទី ៦ និងអាណត្តិជា​បន្ត។

រីឯខ្លួន​វិញ សម្ដេចហ៊ុនសែន មានបំណង​ថា ក្នុងអាណត្តិបេសកកម្ម​នេះ ​លោក Vu Quang Minh និងស្ថាន​ទូតវៀត​ណាមបន្តសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធិជាមួយក្រសួ​ង ស្ថប័ននានា​នៃប្រទេសទាំងពីរ​ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យដោយប្រសិទ្ធភាព​ ដែលនាំមកនូវ​ផលប្រយោជន៍​ជាកស្ដែងស​ម្រាប់​ប្រជាជន​នៃប្រទេសទាំង​ពីរ ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top