• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំចេញហួសកម្រិតចំនួន ១៥,៣៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣

យោងតាមទិន្នន័យ ដែលអគ្គនាយកដ្ឋានស្ថិតិទូទៅចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ក្នុងខែកក្កដា ការនាំចេញ និងនាំចូលទំនិញសរុបរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ៥៧,២ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៥% ធៀបនឹងខែមុន។
ទំនិញនាំចូល និងនាំចេញតាមកំពង់ផែ Hai Phong (រូបថត៖ An Dang/TTXVN)

ជាទូទៅ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ទំហុំនៃការនាំចេញ និងនាំចូលទំនិញសរុបសម្រេចបានជាង ៣៧៤,២៣ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមតុល្យពាណិជ្ជកម្មទំនិញក្នុងរយៈពេល ៧ ខែត្រូវបានប៉ាន់ប្រមាណថា ការនាំចេញហួសកម្រិតសម្រេចបាន ១៥,២៣ ពាន់លានដុល្លារអាមេរិក កើនឡើងយ៉ាងខ្លាំងពីកម្រិត ១,៣៤% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងទីផ្សារនាំចេញ និងនាំចូលទំនិញក្នុងរយៈពេល ៧ ខែកន្លងមកនេះ យោងតាមអគ្គនាយកដ្ឋានស្ថិតិទូទៅ សហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលទំនិញច្រើនជាងគេពីប្រទេសវៀតណាម ជាមួយនឹងទំហំប៉ាន់ស្មានសម្រេចបានចំនួន ៥២,៤ ពាន់លានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នានោះ វៀតណាមបាននាំចូលច្រើនជាងគេពីប្រទេសចិន ជាមួយនឹងទំហំប៉ាន់ស្មានសម្រចបានចំនួន ៥៨,៦ ពាន់លានដុល្លារអាមេរិក។

យោងតាមប្រធានអគ្គនាយកដ្ឋានស្ថិតិទូទៅ  បច្ចុប្បន្ននេះ ផលិតផលនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាមកំពុងជួបការលំបាក ដោយសារតែតម្រូវការទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង។ នាពេលខាងមុខ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការនាំចូល និងនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានកំណត់ថា នឹងផ្តោតលើការអនុវត្តភារកិច្ចមួយចំនួនដូចជា៖ ជំរុញការផ្លាស់ប្តូរថ្មីនិងពង្រឹងសកម្មភាពជំរុញពាណិជ្ជកម្មឆ្ពោះទៅរកទីផ្សារថ្មីនិងពោរពេញដោយសក្តានុពលដូច ជា៖ ឥណ្ឌា អាហ្រ្វិក មជ្ឈិមបូព៌ា  អាមេរិកឡាទីន អឺរ៉ុបខាងកើត... រួមទាំងទីផ្សារដែលរងផលប៉ះពាល់តិចតួចដោយអតិផរណា និងមានកំណើនវិជ្ជមាន។ លើសពីនេះ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs); គាំទ្រអាជីវកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីរាល់កិច្ចព្រមព្រៀងចែងក្នុង FTAs

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top