• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំចេញផ្លែក្រូចថ្លុងជើងដំបូងទៅកាន់អាមេរិក

ដូច្នេះ ដើម្បីអភិវឌ្ឍទីផ្សារនេះ អាជីវកម្មនិងអ្នកដាំដំណាំត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិរបស់ប្រទេសនាំចូល។
ផ្លែក្រូចថ្លុងសម្បុរបៃតងជាផ្លែឈើទី៧របស់ប្រទេសយើងដែលចូលទីផ្សារអាមេរិក  (រូបថត៖ VNA)

ថ្ងៃនេះ (២៨ វិច្ឆិកា) នៅខេត្ត Ben Tre ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានរៀបចំពិធីប្រកាស អំពីការនាំចេញផ្លែក្រូចថ្លុង ជើងដំបូងពីវៀតណាមទៅកាន់សហរដ្ឋអាមេរិក។ យោងតាមនាយកដ្ឋានការពារដំណាំ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហរដ្ឋអាមេរិកគឺជាទីផ្សារដែលមានស្តង់ដាខ្ពស់ក្នុងការនាំចូល។ ដូច្នេះ ដើម្បីអភិវឌ្ឍទីផ្សារនេះ អាជីវកម្មនិងអ្នកដាំដំណាំត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិរបស់ប្រទេសនាំចូល។ លោក Hoang Trung ប្រធាននាយកដ្ឋានការពារដំណាំបានឲ្យដឹងថា៖ “យើងត្រូវតែមានវិធីបង្ការ និងកំចាត់សត្វល្អិតមុននឹងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទំនួលខុសត្រូវរបស់ម្ចាស់កូដតំបន់ដាំដុះ ក៏ដូចជារបស់ស្ថាប័នជំនាញដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផងដែរ ដើម្បីធ្វើការងារនេះឱ្យបានល្អ។  ដើម្បីឱ្យផលិតផលមានគុណភាព ផលិតផលស្អាត បំពេញតម្រូវការរបស់ភាគីអាមេរិកយ៉ាងពេញលេញ ផលិតផលពីចំការដំបូងត្រូវតែគ្មានសត្វល្អិតចម្រៃបង្កគ្រោះថ្នាក់ទាល់តែសោះ”៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top