ព័ត៌មាន

វៀតណាមនាំចេញផ្លែក្រូចថ្លុងជើងដំបូងទៅកាន់អាមេរិក

ដូច្នេះ ដើម្បីអភិវឌ្ឍទីផ្សារនេះ អាជីវកម្មនិងអ្នកដាំដំណាំត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិរបស់ប្រទេសនាំចូល។
ផ្លែក្រូចថ្លុងសម្បុរបៃតងជាផ្លែឈើទី៧របស់ប្រទេសយើងដែលចូលទីផ្សារអាមេរិក  (រូបថត៖ VNA)

ថ្ងៃនេះ (២៨ វិច្ឆិកា) នៅខេត្ត Ben Tre ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានរៀបចំពិធីប្រកាស អំពីការនាំចេញផ្លែក្រូចថ្លុង ជើងដំបូងពីវៀតណាមទៅកាន់សហរដ្ឋអាមេរិក។ យោងតាមនាយកដ្ឋានការពារដំណាំ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហរដ្ឋអាមេរិកគឺជាទីផ្សារដែលមានស្តង់ដាខ្ពស់ក្នុងការនាំចូល។ ដូច្នេះ ដើម្បីអភិវឌ្ឍទីផ្សារនេះ អាជីវកម្មនិងអ្នកដាំដំណាំត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិរបស់ប្រទេសនាំចូល។ លោក Hoang Trung ប្រធាននាយកដ្ឋានការពារដំណាំបានឲ្យដឹងថា៖ “យើងត្រូវតែមានវិធីបង្ការ និងកំចាត់សត្វល្អិតមុននឹងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទំនួលខុសត្រូវរបស់ម្ចាស់កូដតំបន់ដាំដុះ ក៏ដូចជារបស់ស្ថាប័នជំនាញដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផងដែរ ដើម្បីធ្វើការងារនេះឱ្យបានល្អ។  ដើម្បីឱ្យផលិតផលមានគុណភាព ផលិតផលស្អាត បំពេញតម្រូវការរបស់ភាគីអាមេរិកយ៉ាងពេញលេញ ផលិតផលពីចំការដំបូងត្រូវតែគ្មានសត្វល្អិតចម្រៃបង្កគ្រោះថ្នាក់ទាល់តែសោះ”៕

  

top