• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាអធិបតីនៅកិច្ចប្រជុំ SOM អាស៊ាន


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung និងជាប្រធាន SOM អាស៊ានវៀតណាម។ (រូបថត៖ vov1.vov.vn)
 

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២០ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung និងជាប្រធាន SOM អាស៊ានវៀតណាមបានធ្វើជាអធិបតីនៅ កិច្ចប្រជុំរដ្ឋមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន។
 
កិច្ចប្រជុំនេះគឺសំដៅត្រៀមរៀបចំ ឲ្យកិច្ចប្រជុំដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលគ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ កញ្ញា។
 
ក្រៅពីរបៀបវារៈសំខាន់ៗនិងគំនិតផ្ដួចផ្ដើមនានារបស់អាស៊ានក្នុងឆ្នាំ ២០២០ បណ្ដាប្រទេសក៏បានពិភាក្សាអំពីរាល់វឌ្ឍនភាពក្នុងកិច្ចសហប្រតិ បត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 វាយតម្លៃចំពោះការ ប្រតិបត្តិមូលនិធិឆ្លើយតបនឹងជម្ងឺ Covid-19 របស់អាស៊ាន ហើយពិភាក្សា អំពីផែនការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយពីវិបត្តិ Covid-19 របស់ អាស៊ានផងដែរ។ ចំពោះទំនាក់ទំនងរវាងអាស៊ាននិងដៃគូនានា បណ្ដា ប្រទេសសមាជិកអាស៊ានបានអះអាងថា ត្រូវការរក្សាមជ្ឈភាពរបស់អាស៊ាន ឲ្យបានរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិងជាក់លាក់ ជាមួយដៃគូទាំងអស់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top