• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធានាអនុវត្តន៍ល្អនូវតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ការដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាសណត្តិ ២០២៣ -២០២៥ គឺជាជោគជ័យដ៏ធំធេងនៃការងារកិច្ចការបរទេសពហុភាគិ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet (កណ្ដាល) (រូបថត៖ dangcongsan.vn)

នារសៀលថ្ងៃទី ១៥ កុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមការងារអន្តរផ្នែកស្ដីពីការដែលវៀតណាមទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣ -២០២៥ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានអះអាងថា៖ ការដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាសណត្តិ ២០២៣ -២០២៥ គឺជាជោគជ័យដ៏ធំធេងនៃការងារកិច្ចការបរទេសពហុភាគិ។ នេះគឺជាកិត្តិយស ទំនួលខុសត្រូវផង និងដាក់ចេញបញ្ហាធំៗ និងស្មុគស្មាញ ដែលវៀតណាម រួមជាមួយបណ្ដាប្រទេសចាំបាច់ត្រូវរួមដៃគ្នាដោះស្រាយ សំដៅធានាឲ្យបានល្អនូវរាល់សិទ្ធិមនុស្សនៅលើពិភពលោក ជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើមូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានអត្ថាធិប្បាយថា៖ “ស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើន ជាពិសេសគឺការប្រកួតប្រជែងរវាងប្រទេសមហាអំណាចជម្លោះ និងការខ្វែងគំនិតគ្នារវាងបណ្ដាប្រទេស។ ដូច្នេះហើយ ក៏បានដាក់ចេញ បញ្ហាប្រឈមជាច្រើនសម្រាប់ដំណើរការវៀតណាមចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនាពេលខាងមុខ។ លើកនេះ ការរំពឹងទុករបស់អន្តរជាតិ ក៏ដូចជាថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនក៏ខ្ពស់ជាងផងដែរ។ យើងត្រូវធានាការចូលរួមវិភាគទានក្នុងនាមជាសមាជិកម្ចាស់ការ សកម្ម អនុវត្តន៍ភារកិច្ចរបស់ខ្លួនយ៉ាងពេញលេញ។ ម្យ៉ាងវិញទៀត យើងក៏ចាំបាច់ត្រូវមានគំនិតផ្ដួចផ្ដើមអាទិភាព និងថ្មី ដើម្បីបង្ហាញតួនាទីម្ចាស់ការ សកម្ម ហើយខិតខំប្រឹងប្រែងពង្រីកតួនាទីដឹកនាំផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top