• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទាក់ទាញទុន FDI ចំនួន ១,៩ ពាន់លានដុល្លារអាមេរិកនាខែមករា


 សកម្មភាពផលិតកម្មនៅរោងចក្រមួយនៅវៀតណាម (រូបថត៖ nhandan.com.vn

 តាមនាយកដ្ឋានវិនិយោគបរទេស បានឲ្យដឹងថាចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ នេះ ទុន​ចុះបញ្ជីថ្មី​ បង្កើនបន្ថែម និងការបណ្ដាក់​ទុនទិញ​ភាគហ៊ុន របស់វិនិយោគិនបរទេសចូ​ល​មក​វៀត​ណាម ទទួល​បាន​ ១,៩ ពាន់លានដុល្លារអា​មេរិក កើនប្រមាណ ៥​២ % បើប្រៀបធៀបទៅនឹងរយៈពេល​ដូច​គ្នាពីឆ្នាំ ២០១៨​។
 
លើវិស័យ​វិនិយោគនោះ វិនិយោគិនបរទេសបានបោះ​ទុនវិនិយោគលើវិស័យចំនួន ​១៨ ដែលក្នុងនោះ​ វិស័យ​ឧស្សាហកម្ម​កែច្នៃទាក់​ទាញ​បាន​ ការយកចិត្តទុកដាក់បំផុត ដោ​យទទួលបានទុនសរុប ១​,១៩ ពាន់​លាន​ដុល្លារ​អាមេរិ​ក​ ស្រូបយក ៦២,៤ភាគ​រយ នៃទុនវិនិយោគចុះបញ្ជីសរុប។ បន្ទាប់ម​កគឺវិស័យធ្វើសកម្មភា​ព​ជំនាញ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងវិស័​យធ្វើអាជីវកម្ម​អចលនទ្រព្យ​។
 
តាម​ដៃគូវិនិយោគថា មានប្រទេសនិងតំបន់ដែនដីចំនួន ៥១ មានគម្រោងការណ៍វិនិយោគនៅវៀតណាម ដែល​ក្នុង​នោះ ជប៉ុនបានឈរលំដាប់ថ្នាក់ទី ​១ បន្ទាប់មកគឺកូរ៉េខាង​ត្បូង ​និងចិន។
 
តាមភូមិសាស្ត្រ​វិនិយោគ មានខេត្ត ក្រុងចំនួន ៣៩ ត្រូវបានបោះ​ទុន​វិនិយោគ​នៅបរទេស ដែ​លក្នុង​នោះ ទីក្រុង​​ហូជីមិញ​​ទាក់ទាញ បាន​ទុនវិនិយោគ​បរទេស​ច្រើ​ន​បំផុត។ បន្ទា​ប់មក​គឺ ខេត្ត Binh Duong និង​ខេត្ត Hai Duong ផង​ដែរ​៕​

 

​តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top