• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាង ៣៨ ពាន់លានដុល្លារ

នៅក្នុងសន្និសីទសារព័ត៌មានដែលប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ៤ និងឆ្នាំ ២០២៥ ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ នាយកដ្ឋានស្ថិតិនៃក្រសួងហិរញ្ញវត្ថុបានប្រកាសថា ការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ សម្រេចបានជាង ៣៨,៤ ពាន់លានដុល្លារ កើនឡើង ០,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ក្នុងចំណោមទុន FDI ដែលបានអនុវត្តសម្រេចបានជាង ២៧,៦ ពាន់លានដុល្លារ កើនឡើង ៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះគឺជាទុន វិនិយោគផ្ទាល់ពីបរទេសដែលបានអនុវត្តខ្ពស់បំផុត ក្នុងរយៈពេល ៥ កន្លងមក។ ដើមទុនចុះបញ្ជីថ្មីបានឈានដល់ជាង ៤.០០០ គម្រោង ដែលមានដើមទុនចុះបញ្ជីសម្រេចបានជាង ១៧,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៩០ ដែលមានគម្រោង វិនិយោគថ្មីៗនៅវៀតណាមក្នុងឆ្នាំ ២០២៥ ប្រទេសសិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេដែលមានទឹកប្រាក់ ៤,៨៤ ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺចិន ហុងកុង (ចិន) ជប៉ុន។ល។ ក្នុងចំណោមវិស័យដែលវិនិយោគនៅវៀតណាម ឧស្សាហកម្មកែច្នៃ និងផលិតកម្មបានឈានដល់ជិត ២២,៩ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៨៣% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។

នៅក្នុងសន្និសីទសារព័ត៌មាន នាយកដ្ឋានស្ថិតិទូទៅបានប្រកាសថា នៅឆ្នាំ២០២៥ តម្លៃប្រាក់ពាណិជ្ជកម្មសរុបនៃការនាំចេញ និងនាំចូលទំនិញសម្រេចបានជាង ៩៣០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៨,២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទាក់ទងនឹងទីផ្សារ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ដែលទំហំពានិជ្ជកម្មសម្រេចបានជាង ១៥៣ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសចិន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top