• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទាក់ទាញគម្រោង FDI ដោយមានបច្ចេកវិទ្យាខ្ពស់ដែលមិនប៉ះពាល់ ដល់បរិស្ថាន

ក្រោយរយៈពេល៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) កន្លងមក តំបន់សហគ្រាស FDI កំពុងក្លាយទៅជាផ្នែកសំខាន់មួយនៃខឿនសេដ្ឋកិច្ចជាតិ ដោយស្រូបយក ២៥% GDP ៧០%នៃទំហំនាំចេញ ព្រមទាំងបង្កើត ការងារធ្វើសម្រាប់ពលករប្រមាណពី ៨ទៅ៩ លាននាក់ផងដែរ។

តាមរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung អោយដឹងថា នេះជាពេលវេលាដ៏ល្អដើម្បីកែប្រែគោលនយោបាយនិងយុទ្ធសាស្ត្រក្នុងការទាក់ទាញទុន FDI ដោយសារតែវៀតណាមកំពុងក្លាយទៅជា គោលដៅវិនិយោគរបស់វិនិយោគិនអន្តរជាតិ។ លោក Nguyen Chi Dung ចាត់ទុកថា ការទាក់ទាញទុន FDI នាពេលខាងមុខត្រូវមានការជ្រើសរើសអោយបានហ្មត់ចត់។ តាមនោះ ចាំបាច់ទាក់ទាញគម្រោង FDI ដោយមានបច្ចេកវិទ្យាខ្ពស់ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោកបានសង្កត់ធ្ងន់ថា៖

“យើងចាំបាច់ដាក់ចេញរបាំងបច្ចេកទេសអោយបានសមស្របទៅនឹងការសន្យាអន្តរជាតិនានាដែលយើងបានចូលរួម។ បញ្ហាសំខាន់នាពេលខាងមុខគឺត្រូវជ្រើសរើសវិនិយោគិនដ៏ល្អដោយមានគុណភាពនិងប្រសិទ្ធភាពជាពិតប្រាកដ។ តាមនោះ យើងនឹងផ្ដោតទៅលើគម្រោងវិនិយោគដែលមានបច្ចេកវិទ្យាខ្ពស់ មានសេវាកម្មថ្មីៗដូចជាសេវាកម្មហិរញ្ញវត្ថុនិង  logistics។ ដោយហេតុនេះ ត្រូវការមានការកែប្រែគោលនយោបាយ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

របាយការណ៍ "អាស៊ី៖ ទីផ្សារដែលត្រូវតាមដាននៅឆ្នាំ ២០២៣" ចេញផ្សាយដោយក្រុមហ៊ុនព្យាករណ៍និន្នាការសកលលោក WGSN កាលពីថ្ងៃទី ៦ ខែមិថុនា បង្ហាញថា ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតអំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។

Top