• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង១លាននាក់ក្នុងរយៈពេល ៤ខែជាប់ៗគ្នា

គិតជាសរុបក្នុងរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបមកវៀតណាមកើនដល់ជិត ១០ លាននាក់។

យោងតាមព័ត៌មានពីនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងខែតុលាឆ្នាំនេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១,១១ លាននាក់ គូសសញ្ញាសម្គាល់រយៈពេល ៤ ខែជាប់ៗគ្នា ដែលវិស័យទេសចរណ៍ទទួលភ្ញៀវអន្តរជាតិជាង ១ លាននាក់។   គិតជាសរុបក្នុងរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបមកវៀតណាមកើនដល់ជិត ១០ លាននាក់។

បើនិយាយពីទំហំទីផ្សារ ប្រទេសកូរ៉េខាងត្បូងនៅតែជាទីផ្សារមានភ្ញៀវដ៏ធំបំផុតក្នុង រយៈពេល ១០ ខែកន្លងមក  ជាមួយនឹងចំនួន ២,៩ លាននាក់។ ទីផ្សារសំខាន់ៗនៅអឺរ៉ុបបានបន្តសម្រេចបាននូវកំណើនដ៏ល្អបើធៀបនឹងខែមុន។ នាយកដ្ឋានទេសចរ ណ៍ជាតិវៀតណាមវាយតម្លៃថា វិស័យទាំងមូលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផលិត ផល កែលម្អគុណភាពសេវាកម្ម ផ្សព្វផ្សាយពាណិជ្ជកម្ម ... ដូច្នេះចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាមគឺលើសពីផែនការ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានកែសម្រួលទិសដៅទទួលភ្ញៀវអន្តរជាតិក្នុងឆ្នាំនេះពី ៨លាននាក់ មកប្រហែល ១២ ទៅ ១៣លាននាក់ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top