គិតជាសរុបក្នុងរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបមកវៀតណាមកើនដល់ជិត ១០ លាននាក់។
យោងតាមព័ត៌មានពីនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម
(នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា
ក្នុងខែតុលាឆ្នាំនេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១,១១ លាននាក់ គូសសញ្ញាសម្គាល់រយៈពេល ៤ ខែជាប់ៗគ្នា
ដែលវិស័យទេសចរណ៍ទទួលភ្ញៀវអន្តរជាតិជាង ១ លាននាក់។ គិតជាសរុបក្នុងរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបមកវៀតណាមកើនដល់ជិត
១០ លាននាក់។
បើនិយាយពីទំហំទីផ្សារ
ប្រទេសកូរ៉េខាងត្បូងនៅតែជាទីផ្សារមានភ្ញៀវដ៏ធំបំផុតក្នុង រយៈពេល ១០ ខែកន្លងមក
ជាមួយនឹងចំនួន ២,៩ លាននាក់។
ទីផ្សារសំខាន់ៗនៅអឺរ៉ុបបានបន្តសម្រេចបាននូវកំណើនដ៏ល្អបើធៀបនឹងខែមុន។
នាយកដ្ឋានទេសចរ ណ៍ជាតិវៀតណាមវាយតម្លៃថា
វិស័យទាំងមូលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផលិត ផល កែលម្អគុណភាពសេវាកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម ... ដូច្នេះចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាមគឺលើសពីផែនការ។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានកែសម្រួលទិសដៅទទួលភ្ញៀវអន្តរជាតិក្នុងឆ្នាំនេះពី
៨លាននាក់ មកប្រហែល ១២ ទៅ ១៣លាននាក់ ផងដែរ៕