• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលភ្ញៀវអន្តរជាតិជាង ៩,២ លាននាក់ ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដែលបានស្វែងរកច្រើនបំផុតនៅអាស៊ី

នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនាថ្ងៃទី ៧ មិថុនា បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ វៀតណាមបានទទួលភ្ញៀវអន្តរជាតិជាង ៩,២ លាននាក់ កើនឡើង ២១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកក្នុងខែឧសភា ប្រទេសទាំងមូលបានទទួលភ្ញៀវទេសចរជាង ១,៥ លាននាក់ កើនឡើង ១០,៥% ។

បើនិយាយពីទំហំទីផ្សារ ប្រទេសចិននៅតែជាទីផ្សារមានចំនួនភ្ញៀវទេសចរច្រើនជាងគេ ដោយមានចំនួន ២,៣៦លាននាក់ ស្មើនឹងជិត ២៦% នៃចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាម។ ក្នុងចំណោមទីផ្សារទាំង១០ ដែលមានចំនួនភ្ញៀវទេសចរទៅវៀតណាមច្រើនជាងគេនោះ ក៏មាន៖ តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី។

ភ្ញៀវទេសចរណ៍អន្តរជាតិនៅទីក្រុងហាណូយ។ រូបថត៖ VOV

ជាមួយនឹងចំនួនភ្ញៀវទេសចរសរុបក្នុងរយៈពេល ៥ ខែ សម្រេចបាន ២១០.០០០នាក់ ប្រទេសរុស្ស៊ីបានឈរលំដាប់ថ្នាក់លេខ១០ ហើយបានក្លាយជាទីផ្សារដែលមានចំនួនភ្ញៀវច្រើនបំផុតពីអឺរ៉ុបមកវៀតណាម (កើនឡើងជាង ១២១%)។ លើសពីនេះ កំណើនយ៉ាងខ្លាំងពីប្រទេសចិន (+៤៧,២%) និងជប៉ុន (+១៨,៣%) បានបង្ហាញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការស្តារឡើងវិញជើងហោះហើរ បន្ធូរបន្ថយទិដ្ឋាការ និងបង្កើនការផ្សព្វផ្សាយទៅកាន់ទីផ្សារទាំងនេះ។ ទន្ទឹមនឹងនោះ ទីផ្សារដែលមានការលើកលែងទិដ្ឋាការជាឯកតោភាគីពីវៀតណាមបានបន្តកំណើនវិជ្ជមានដូចជា៖ ចក្រ ភពអង់គ្លេស (+១៩,៥%) បារាំង (+១៩,៨%) អាល្លឺម៉ង់ (+១៦,១%) អ៊ីតាលី (+២៤,៧%) អេស្ប៉ាញ (+១០,៣%) ដាណឺម៉ាក (+១០,៩%) ស៊ុយអែត (+១៥,១%) និងន័រវែស (+១៤,៣%) ។

បច្ចុប្បន្ន វិស័យទេសចរណ៍វៀតណាមកំពុងបន្តជំរុញខ្លាំងកម្មវិធីផ្សព្វផ្សាយក្នុងស្រុកនិងបរទេស។ នៅចុងខែមិថុនា នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនឹងរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប៉ូឡូញ សាធារណៈរដ្ឋឆែក និងសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីពង្រីកទីផ្សារទេសចរណ៍អឺរ៉ុបមកវៀតណាម រួមចំណែកនាំទេសចរណ៍វៀតណាមឆ្ពោះទៅរកគោលដៅទទួលភ្ញៀវអន្តរជាតិពី ២២-២៣ លាននាក់ក្នុងឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top