• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលភ្ញៀវអន្តរជាតិចំនួនមួយលាននាក់នាដើមឆ្នាំ


វៀតណាមទទួលភ្ញៀវអន្តរជាតិចំនួនមួយលាននាក់នាដើមឆ្នាំ

តាមព័ត៌មានពីនាយកដ្ឋានទេសចរណ៍ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍​វៀត​ណាម នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ថា៖ ក្នុង​ខែមករា​ឆ្នាំ​២០១៧​វៀត​ណាម​ អាច​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​ចំនួន​មួយ​លាន​នាក់ កើន​១២,៣% បើ​ប្រៀប​នឹង​ខែ​ធ្នូ ឆ្នាំ​២០១៦​។ ប្រាក់​ចំណូល​ពីផ្នែក​ទេសចរណ៍​ទទួល​បាន​៣៨ ៦០០ ពាន់​លាន​ដុង​។ ក្នុង​ឆ្នាំ​​២០១៧ ទេសចរណ៍វៀតណាម ខំប្រឹងប្រែងទទួលភ្ញៀវទេសចរ​ចំនួន​ ១១,៥ លាន​នាក់​៕ 
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top