• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលបានការវាយតម្លៃថា មានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំនិងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

គេហទំព័រ armchairtrader.com ដែលជាគេហទំព័រទីផ្សារហិរញ្ញវត្ថុបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី ២០ ខែតុលា ដែលក្នុងនោះបានវាយតម្លៃថា វៀតណាមមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំហើយនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមអត្ថបទនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានភាពធន់នឹងជំងឺរាតត្បាតកូវីដ ១៩ ហើយក៏អាចទទួលបានអត្ថប្រយោជន៍ពីនិន្នាការនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ផងដែរ។ Vietnam Holding ដែលជាមូលនិធិវិនិយោគដែលបានចុះបញ្ជីក្នុងទីក្រុងឡុងដ៍ ដែលវិនិយោគនៅក្នុងក្រុមហ៊ុនដែលមានកំណើនខ្ពស់ មានមូលដ្ឋាននៅប្រទេស វៀតណាមចាត់ទុកថា វៀតណាមនឹងក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនល្អបំផុត នៅក្នុងពិភពលោកនៅពេលដែលជំងឺរាតត្បាតត្រូវបានបញ្ចប់។

អត្ថបទនេះបានគូសបញ្ជាក់ថា ទីផ្សារភាគហ៊ុនវៀតណាមក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលដំណើរការល្អបំផុតនៅអាស៊ី កើនឡើងជាង 23% នៅឆ្នាំនេះ។ Dynam Capital Management ដែលជាអ្នកគ្រប់គ្រងមូលនិធិនៃក្រុមហ៊ុន Vietnam Holding Limited បាននិយាយថា ទោះបីជាវិនិយោគិនបរទេសធំៗជាច្រើនបានដកខ្លួនចេញពីទីផ្សារភាគហ៊ុនវៀតណាមក្នុងកំឡុងឆ្នាំ ២០២០- ២០២១ ក៏ដោយ ប៉ុន្តែការចូលរួមរបស់អ្នកវិនិយោគលក់រាយបានគាំទ្រយ៉ាងសំខាន់សម្រាប់ទីផ្សារ។ បច្ចុប្បន្នវៀតណាមមានគណនីជួញដូរមូលបត្រជាង៤លាន ដែលស្មើនឹងប្រមាណ៣%នៃចំនួនប្រជាជនទូទាំងប្រទេស។

ក្រុមហ៊ុន Dynam Capital ក៏មានសុទិដ្ឋិនិយមចំពោះសេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសវៀតណាម ដោយនិយាយថា សេវាហិរញ្ញវត្ថុនៅតែជាវិស័យបែងចែកធំបំផុត។ ប្រការនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យនេះនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top