• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្លែងអំណរគុណចំពោះមិត្តអាមេរិកដែលបានរួមវិភាគទានក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះការរួមវិភាគទានមិនចេះនឿយហត់របស់ក្រុមគ្រួសារលោកស្រី Merle Ratner ដែលជាមិត្តយូរឆ្នាំ និងជិតស្និទ្ធរបស់វៀតណាម នៅពេលអញ្ជើញទៅសួរសុខទុក្ខលោកតា លោកយាយកាលពីចុងសប្តាហ៍កន្លងទៅ។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ជូនការដូរដល់លោកយាយ Merle Ratner (រូបថត៖ VNA)  

លោកឯកអគ្គរដ្ឋទូតបានអះអាងថាលោកតា និងលោកយាយបានរួមចំណែកក្នុងការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ។ លោកឯកអគ្គរដ្ឋទូតមានគោលបំណងថា នាពេលខាងមុខ លោកតានិងលោកយាយនឹងបន្តជំរុញសកម្មភាពជួបប្រាស្រ័យតភ្ជាប់ វៀតណាមជាមួយតំណាងចលនាឆ្វេងនិយមនៅអាមេរិក ជាពិសេសយុវជន ជនជាតិស្បែកខ្មៅ និងដើមកំណើតវៀតណាម សំដៅបង្កើនការយល់ដឹងរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ និងផ្លាស់ប្ដូរលទ្ធផលនៃការសិក្សាស្រាវជ្រាវជាក់ស្តែងអំពីលទ្ធិម៉ាក្ស និងសង្គមនិយម។

លោកយាយ Merle Ratner គឺជាសកម្មជនចលនាឆ្វេងនិយមជួរមុខនៅសហរដ្ឋអាមេរិក ដោយបានចូលរួមក្នុងចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅ វៀតណាមតាំងពីអាយុ ១៣ ឆ្នាំ។ លោកយាយគឺជាសហស្ថាបនិក និងជាអ្នកសម្របសម្រួលអង្គការចលនាជួយសង្គ្រោះ និងទំនួលខុសត្រូវចំពោះជនរងគ្រោះដោយសារជាតិគីមីពលពណ៌លឿងទុំវៀតណាម (VAORRC) ។ លោកតា Ngo Thanh Nhan ប្តីរបស់លោកយាយ Merle Ratner ជាបណ្ឌិតផ្នែកភាសានៅសាកលវិទ្យាល័យញូវយ៉ក។ លោកតាបានរួមចំណែកក្នុងការសរសេរកូដ និងធ្វើស្តង់ដារអក្សរជាតិ អក្សរ Nom និងអក្សរចាមនៅលើកុំព្យូទ័រ ហើយក៏ជាអនុប្រធានសមាគមអ្នកអភិរក្សបេតិកភណ្ឌអក្សរ Nom នៅសហរដ្ឋអាមេរិក។ លោកបានចូលរួម ចលនាប្រឆាំងសង្រ្គាមរបស់អាមេរិកនៅវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយជាសហអ្នកសម្របសម្រួលរបស់អង្គការ VAORRC ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top