• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅប្រទេសអ៊ីរ៉ាក់

ថ្លែងមិតនៅឯកិច្ចប្រជុំនេះលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃជាវិជ្ជមាននូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់និងវឌ្ឍនភាពដែមស្រេចបាននៅអ៊ីរ៉ាក់ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងសំដែងការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់ផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពអ៊ីរ៉ាក់ (រូបថត៖ baoquocte.vn)


នាថ្ងៃទី ១៦ ខែកុម្ភៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនៅប្រទេសអ៊ីរ៉ាក់ ដោយមានការចូលរួមរបស់លោកស្រី Jeanine Hennis - Plasschaert តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានស្ថានបេសកកម្ម អ.ស.ប ទទួលបន្ទុកការផ្តល់ជំនួយប្រទេសអ៊ីរ៉ាក់ (UNAMI)។

ថ្លែងមិតនៅឯកិច្ចប្រជុំនេះលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃជាវិជ្ជមាននូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់និងវឌ្ឍនភាពដែមស្រេចបាននៅអ៊ីរ៉ាក់ក្នុងរយៈពេលកន្លងមក នេះ ព្រមទាំងសំដែងការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់ផងដែរ។ ទាក់ទិននឹងការបោះឆ្នោតនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ការបោះឆ្នោតគួរតែប្រព្រឹត្តទៅដោយសេរី យុត្តិធម៌និងធានាការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាជន ក្នុងនោះមានយុវជននិងស្ត្រី។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តអនុវត្តការប្តេជ្ញាចិត្តដើម្បីជួយឧបត្ថម្ភដល់ប្រទេសអ៊ីរ៉ាក់ ព្រមទាំងធានានូវការគោរពពេញលេញចំពោះឯករាជ្យភាពនយោបាយ ឯកភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ីរ៉ាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top