• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារ ហិង្សាលើជនស៊ីវិលនៅតំបន់ហ្គាហ្សា

វៀតណាមគាំទ្រ ហើយត្រៀមខ្លួនជាស្រេចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានការណ៍តានតឹងឡើងជណ្ដើរនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ វៀតណាមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដោយហិង្សាសំដៅលើជនស៊ីវិល មូលដ្ឋានមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ វៀតណាមអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ភ្លាមមួយរំពេច និងបញ្ចប់សកម្មភាពប្រើប្រាស់កម្លាំងអាវុធ គោរពច្បាប់មនុស្សធម៌អន្តរជាតិ បន្តការចរចា និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចឲ្យបានដំណោះស្រាយប្រកបដោយយុត្តិធម៌ សមស្រប និងយូរអង្វែងសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា ធានាអាយុជីវិត សន្តិសុខ និងសុវត្ថិភាពជូនប្រជាជន។ វៀតណាមគាំទ្រ ហើយត្រៀមខ្លួនជាស្រេចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញកិច្ចសន្ទនា និងជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ជម្លោះ រួមចំណែកធានាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top