• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមបើកចំហ​ទីផ្សារនិងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក

នាយកដ្ឋានទីផ្សារអឺរ៉ុបនិងទ្វីបអាមេរិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ទើបបានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien និងជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper។ រូបថត៖ នាយកដ្ឋានទីផ្សារអឺរ៉ុប-ទ្វីបអាមេរិក

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូសំខាន់នាំមុខគេ; មានបំណងចង់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយអាមេរិកក្នុងលក្ខណៈទូលំទូលាយនិងនិរន្តរភាព រួមចំណែកក្នុងការបង្កើនការយល់ដឹង និងការជឿទុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ គោលនយោបាយរបស់វៀតណាមគឺចាត់ទុកអាមេរិកជាប្រភពនាំចូលរយៈពេលវែង និងគួរឱ្យទុកចិត្តសម្រាប់ថាមពល គ្រឿងចក្រ ឧបករណ៍ បច្ចេកវិទ្យា វត្ថុធាតុដើម។ល។ រដ្ឋមន្ត្រី លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបន្ថែមទៀត ដើម្បីភាគីនីមួយៗអាចធ្វើពិពិធកម្មផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។ វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការបើកចំហទីផ្សារ និងបង្កើនការនាំចូលផលិតផលកសិកម្មពីអាមេរិក ហើយសង្ឃឹមថាអាមេរិកនឹងបើកចំហទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Marc E. Knapper បានឲ្យដឹងថា អាមេរិកមានបំណងថា ឆ្នាំ ២០២៥ ជាឆ្នាំដ៏សំខាន់ ដើម្បីបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី ដោយអនុវត្តន៍ការសន្យា និងខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ អាមេរិកមានបំណងចង់ចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងគម្រោងធំៗ និងសំខាន់ៗរបស់ វៀតណាម។

ឯកអគ្គរដ្ឋទូតលោកMarc E. Knapper បានឲ្យដឹងថា គោលនយោបាយពាណិជ្ជកម្មថ្មីរបស់អាមេរិក មិនមែនសំដៅលើវៀតណាមនោះទេ; ហើយសង្ឃឹមថាទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយវៀតណាមនឹងបន្តអភិវឌ្ឍន៍ក្នុងទិសដៅវិជ្ជមាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top