• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធន៍ និងរួមដំណើរជាមួយសមាជិក CICA

នាថ្ងៃទី១៥ ខែតុលា នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាពនិងកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រារព្ធឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញសួន បានដឹកនាំគណៈប្រតិភូវៀតណាមនិងមានបទសុន្ទរកថាដ៏សំខាន់មួយ។
អនុប្រធានរដ្ឋ វ៉ូ ធីអាញ់សួន ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល CICA លើកទី ៧។ រូបថត៖ VNA

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូល អនុប្រធានរដ្ឋលោកស្រី វ៉ូ ធីអាញសួន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនិងការចូលរួមចំណែករបស់ CICA ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ក្នុងការបង្កើនការយល់ដឹង និងការកសាងទំនុកចិត្តក្នុងចំណោមប្រជាជាតិ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងពង្រីកកិច្ចសហប្រតិបត្តិការនៅអាស៊ី។ លោកអនុប្រធានរដ្ឋបានស្នើថា CICA គួរតែបន្តការ​ច្នៃប្រឌិត និងលើកកម្ពស់ដំណើរការផ្លាស់ប្តូរ ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងខ្លាំងក្លានៅក្នុងឯកសារសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ។

ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញសួន បានលើកត្រដែតពីសមិទ្ធផលលេចធ្លោរបស់វៀតណាម ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (Doi Moi) ដោយបញ្ជាក់ថា វៀតណាមបានបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយ ដើម្បីចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ និងរួមដំណើរជាមួយសមាជិក CICA ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក; បន្តកសាង និងពង្រឹងទំនុកចិត្តតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីអាស៊ីមួយ ប្រកបដោយមានសន្តិភាព ការតភ្ជាប់ និងវិបុលភាព។

នៅថ្ងៃទី១៥ ខែតុលា អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញសួន បានអញ្ជើញជួបជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev និងអគ្គលេខាធិការ CICA លោក Kairat Sarybay ផងដែរ​៕

តាម​ vovworld.vn/km-KH

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top