• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីជំរុញខ្លាំងការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេសឌីជីថល

នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (ASEAN BIS) ២០២១  ក្រោមប្រធាន​បទ៖ “កសាងអនាគតបច្ចេកទេសឌីជីថល ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន” ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (ASEAN BIS) ២០២១


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី  Pham Binh Minh បានសង្កត់ធ្ងន់ថា៖ អាស៊ានចាំបាច់ត្រូវបន្តអនុវត្តន៍គំនិតផ្តួចផ្តើមផ្សេងៗទៀតជាមួយការតម្រង់ទិសដៅចំនួន ៣ គឺ៖ ការស្ដារឡើងវិញ ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីជំរុញការស្ដារបៃតងឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីជំរុញខ្លាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសឌីជីថល ដោយឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍បច្ចេកទេសឌីជីថល ដោយព្រមៗគ្នា និងនិរន្តរភាព។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមនឹងខិតខំប្រឹងប្រែងសម្របសម្រួលការអនុវត្តគោលនយោបាយគាំទ្រសហគ្រាសធ្វើការ

ផ្លាស់ប្តូរឌីជីថល លើកទឹកចិត្តដល់សហគ្រាសសហប្រតិបត្តិការនិងសម្រួលការជំរុញការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ តាមទិសកំណើនបៃតង បង្កើតការងារបៃតងចំពោះសមាសភាគសេដ្ឋកិច្ចទាំងអស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top