ព័ត៌មាន
វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ BRICS និងសហគមន៍អន្តរជាតិដើម្បីកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង
ថ្លែងសុន្ទរកថានៅទីនេះ
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើចក្ខុវិស័យ និង “អភិក្រមជាសកល
សម្រាប់ប្រជាជនទាំងមូល លើគ្រប់ជ្រុងជ្រោយនិងការជំរុញពហុភាគីនិយម
និងសាមគ្គីភាពអន្តរជាតិ” ដើម្បីដោះស្រាយបញ្ហាប្រឈមរួមដែលមិនធ្លាប់មានពីមុនមក។
ដើម្បីរួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតការតភ្ជាប់យុទ្ធសាស្ត្រចំនួន៥។
ទីមួយគឺការតភ្ជាប់ធនធាន។ ទីពីរគឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ
ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់។ ទីបីគឺការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល
ឈរលើមូលដ្ឋាននៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប
និងនវានុវត្តន៍ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច
និងពង្រីកលំហអភិវឌ្ឍន៍សម្រាប់គ្រប់ប្រទេស។
ជាពិសេសគឺការតភ្ជាប់មនុស្សជាមួយមនុស្សតាមរយៈវប្បធម៌និងការតភ្ជាប់ក្នុងការកែទម្រង់យន្តការអភិបាលកិច្ចសកល។
ចែករំលែកមេរៀនអភិវឌ្ឍន៍របស់វៀតណាមស្ដីពី
“ការតភ្ជាប់
សមាហរណកម្ម និងរួមគ្នាកសាងពិភពលោកកាន់តែល្អប្រសើរ” លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើទស្សនៈសំខាន់ៗមួយចំនួន
រួមទាំងការប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព
មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនិយមនិងធ្វើពិពិធកម្ម;
ធ្វើជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម
និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ; អនុវត្តន៍គោលនយោបាយការពារជាតិ
“៤
ទេ”៕






