ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ BRICS និងសហគមន៍អន្តរជាតិដើម្បីកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំ BRICS ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅដោយប្រធានបទ "BRICS និងអឌ្ឍគោលខាងត្បូង៖ រួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង"។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួម សម័យប្រជុំ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួម សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៤។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថានៅទីនេះ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើចក្ខុវិស័យ និង អភិក្រមជាសកល សម្រាប់ប្រជាជនទាំងមូល លើគ្រប់ជ្រុងជ្រោយនិងការជំរុញពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមដែលមិនធ្លាប់មានពីមុនមក។ ដើម្បីរួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតការតភ្ជាប់យុទ្ធសាស្ត្រចំនួន៥។ ទីមួយគឺការតភ្ជាប់ធនធាន។ ទីពីរគឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់។ ទីបីគឺការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ឈរលើមូលដ្ឋាននៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងពង្រីកលំហអភិវឌ្ឍន៍សម្រាប់គ្រប់ប្រទេស។ ជាពិសេសគឺការតភ្ជាប់មនុស្សជាមួយមនុស្សតាមរយៈវប្បធម៌និងការតភ្ជាប់ក្នុងការកែទម្រង់យន្តការអភិបាលកិច្ចសកល។

ចែករំលែកមេរៀនអភិវឌ្ឍន៍របស់វៀតណាមស្ដីពី ការតភ្ជាប់ សមាហរណកម្ម និងរួមគ្នាកសាងពិភពលោកកាន់តែល្អប្រសើរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើទស្សនៈសំខាន់ៗមួយចំនួន រួមទាំងការប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនិយមនិងធ្វើពិពិធកម្ម; ធ្វើជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ; អនុវត្តន៍គោលនយោបាយការពារជាតិ ៤ ទេ


top