• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់សន្និសីទអន្តរជាតិ “ស្ត្រីជាមួយសកម្មភាព រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”

នារសៀលថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ ឧត្តមសេនី យ៍ឯកបំរុងលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម បានទទួល ជួបជាមួយលោកស្រី Caitlin Wiesen តំណាងនៃកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិប្រចាំនៅវៀតណាម។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការងារត្រៀមរៀបចំសម្រាប់សន្និសីទអន្តរជាតិ “ស្ត្រីជាមួយសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ នៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១ តាមស្ថានភាពជាក់ស្តែង។ លោកស្រី Caitlin Wiesen បានសង្កត់ធ្ងន់ថា ក្នុងតួនាទីរបស់ខ្លួន លោកស្រីនឹងគាំទ្រនិងសហប្រតិបត្តិការជាមួយវៀតណាម រៀបចំប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top