• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចរៀបចំកិច្ចប្រជុំ AMM-៥៣និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ


កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី១៧ មករា ឆ្នាំ២០២០ នៅទីក្រុង Nha Trang ប្រទេសវៀតណាម។ (រូបថត៖ baoquocte.vn)
 

កិច្ចប្រជុំ AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៩ដល់ថ្ងៃទី១២ កញ្ញា តាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់វៀត ណាម។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានគណៈប្រតិភូចំនួន២៧មកពី ប្រទេសសមាជិកអាស៊ានទាំងអស់និងប្រទេសដៃគូនៅទ្វីបចំនួន៤។
 
នៅសន្និសីទសារព័ត៌មានអន្តរជាតិនារសៀលថ្ងៃទី៧ កញ្ញានៅទីក្រុង ហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអះអាងថា វៀតណាមនឹងបន្តពង្រីកតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ដោយស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតប” ព្រមទាំងត្រៀមខ្លួន ជាស្រេចធានាឲ្យកិច្ចប្រជុំ AMM ៥៣និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រព្រឹត្តទៅ ប្រកបដោយជោគជ័យផងដែរ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានមានប្រសាសន៍ថា៖

“កិច្ចប្រជុំ AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាជាបណ្ដាព្រឹត្តិការណ៍ដ៏ សំខាន់បំផុតក្នុងឆ្នាំប្រធានអាស៊ានរបស់វៀតណាម។ កិច្ចប្រជុំទាំងនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកនិងតំបន់កំពុងកើតមានឡើងការ វិវត្តន៍ដ៏ស្មុគស្មាញដោយសារការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏តឹងរឹងរវាង ប្រទេសធំៗ ការកើនឡើងនៃភាពតានតឹងនៅតំបន់មួយចំនួន ក៏ដូចជាការ ផ្ទុះឡើងរលក Covid-19 ថ្មីៗដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថានភាព សេដ្ឋកិច្ចសង្គមនៃប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។ ក្នុងបរិបទ នោះ វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចភារកិច្ចជា ប្រធានអាស៊ានឲ្យបានល្អបំផុតដោយលើកឡើងគំនិតផ្ដួចផ្ដើមជាច្រើន រក្សា និងជំរុញកិច្ចសហប្រតិបត្តិការទាំងក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផង ក៏ដូចជាក្នុងការកសាងសហគមន៍ ជំរុញទំនាក់ទំនងជាមួយបណ្ដាដៃគូ និងពង្រឹងមជ្ឈភាពរបស់អាស៊ានទៀតផង”។
 
លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានឲ្យដឹងថា កិច្ច ប្រជុំ AMM ៥៣ គ្រោងនឹងអនុម័តលើសេចក្ដីថ្លែងការណ៍រួមមួយនិងឯកសារ ពាក់ព័ន្ធចំនួន៤០ផ្សេងទៀត ដែលផ្ដោតសំខាន់ទៅលើការសន្យាដ៏ឥត ងាករេរបស់អាស៊ានក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ការតភ្ជាប់ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាក្នុងតំបន់ ព្រមទាំងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានផលប្រយោជន៍រួម សំដៅឆ្លើយតបឲ្យបានល្អថែមទៀតនឹងបញ្ហាប្រឈមដែលកំពុងលេចចេញ ក៏ដូចជាបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធដល់សន្តិភាព សន្តិសុខនិងស្ថិរ ភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top