• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយអង្គការសហប្រជាជាតិ ជួយឧបត្ថម្ភគុយបា

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាដៃគូ ធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីជួយគុយបាជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងសម្រេចបាននូវវឌ្ឍនភាពសំខាន់ក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានធ្វើការជាមួយលោក Francisco Pichon អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសគុយបា។ រូបថត៖ baoquocte.vn

ក្នុងជំនួបធ្វើការកាលពីថ្ងៃទី១១ វិច្ឆិកា ជាមួយលោក Francisco Pichon អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅគុយបា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយស្ថាប័នសកលនេះក្នុងការជួយឧបត្ថម្ភគុយបាអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក Francisco Pichon អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសគុយបា មានប្រសាសន៍ថា អង្គការសហប្រជាជាតិកំពុងអនុវត្តន៍ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០២០ - ២០២៤ ដើម្បីជួយគុយបា ដោយផ្តោតលើតំបន់សេដ្ឋកិច្ច កាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ កសិកម្ម និងធានាសន្តិសុខស្បៀង ហើយស្នើឲ្យវៀតណាមចូលរួមយ៉ាងសកម្ម និងគាំទ្រក្នុងដំណើរការនេះ តាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពពិសេសរវាងគុយបានិងវៀតណាម ដោយបានប្រកាសអំពីការគាំទ្រយ៉ាងសកម្មរបស់វៀតណាមចំពោះគុយបាតាមរយៈទម្រង់ជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការភាគខាងត្បូង - ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី ជាពិសេសលើវិស័យកសិកម្ម និងស្បៀងអាហារ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាដៃគូ ធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីជួយគុយបាជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងសម្រេចបាននូវវឌ្ឍនភាពសំខាន់ក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top