• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ទៅជួយ ឧបត្ថម្ភប្រទេសម៉ូសំប៊ិក

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតម៉ូសំប៊ិកប្រចាំនៅវៀតណាម លោក Leonardo pene ក្នុងឱកាសលោកទទួល បេសកកម្មការទូតនៅវៀតណាម។

 វៀតណាមត្រៀមខ្លួនជាស្រេចបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ទៅជួយ ឧបត្ថម្ភប្រទេសម៉ូសំប៊ិក

ក្នុងជំនួបនេះលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមបានត្រៀមខ្លួនជាស្រេចបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យកសិកម្ម អប់រំ និងសុខាភិបាល ទៅជួយប្រទេសម៉ូសំប៊ិកក្នុងការអភិវឌ្ឍវិស័យដ៏សំខាន់ទាំងនេះ។ លោក Nguyen Xuan Phuc បានឯកភាពថាប្រទេសទាំងពីរគប្បីរៀបចំឲ្យបាន ឆាប់ៗនូវសម័យប្រជុំគណៈកម្មាធិការអន្តរដ្ឋាភិបាលរវាងវៀតណាមនិងម៉ូសំប៊ិកនាពេលខាងមុខដើម្បីពិភាក្សាគ្នា​អំពីវិស័យនានាដែលភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យរដ្ឋាភិបាលម៉ូសំប៊ិកបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទូរគមនាគមន៍​វៀតណាមធ្វើលារវិនិយោគទុននៅប្រទេសនេះហើយនាពេលអនាគតនឹងបញ្ជូនសហគ្រាសមួយទៅជួយប្រទេសម៉ូសំប៊ិចនៅក្នុងវិស័យកសិកម្ម។ រីឯខ្លួនវិញ លោក Leonardo Pene បានថ្លែងអំណរគុណ ចំពោះវៀតណាមដែលបានបញ្ជូនអ្នកជំនាញពូកែជាច្រើនទៅជួយម៉ូសំប៊ិកក្នុងវិស័យកសិកម្មហើយលោកមាន​បំ​ណងចង់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសំខាន់ៗមួយចំនួនទៀតដូចជាវិស័យសុខាភិបាល​ អប់រំ និងថាមពលជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top