• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម យុត្តិធម៌ ដើម្បីផល ប្រយោជន៍ទៅវិញទៅមក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសគុយវ៉ែត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី ចូលរួមកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៥ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង។ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ដោយលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសទាំងបីគឺគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង បញ្ជាក់ពីតួនាទី និងសំឡេងរបស់វៀតណាមនៅក្នុង G20 ព្រមទាំងរំលេចសារថា វៀតណាមត្រៀមខ្លួនរួចជាស្រេចសហប្រតិបត្តិការយ៉ាងសកម្ម យុត្តិធម៌ និងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស។
  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រីអាល់ហ្សេរី Sifi Ghrieb ជួបជាមួយសារព័ត៌មាន ដើម្បីប្រកាសពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ (រូបថត៖ VGP/Nhat Bac)  
  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត Sheikh Ahmad Al-Abdullah Al-Sabah។ (រូបថត៖ VGP/Nhat Bac)  
  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូល G20។ (រូបថត៖ VOV)  

ជាមួយនឹងសកម្មភាពជិត ៧០ ដំណើរទស្សនកិច្ចការងាររយៈពេល ៩ ថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជំរុញកិច្ចសហប្រតិបត្តិការទាំងកម្រិត ទ្វេភាគី និងពហុភាគី។

សំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍

លទ្ធផលដ៏សំខាន់ពិសេសនៃដំណើរទស្សនកិច្ច ការងាររបស់លោកនាយករដ្ឋមន្ត្រីគឺជាការចូលរួមចំណែកយ៉ាងសកម្ម របស់គណៈប្រតិភូវៀតណាមនៅក្នុងកិច្ចប្រជុំ កំពូល G20។ នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានថ្លែងសុន្ទរកថាសំខាន់ៗ ចំនួនពីរ ដែលលើកឡើងពីវិស័យសំខាន់ៗដែល G20 កំពុងយកចិត្តទុកដាក់នៅក្នុង បរិបទបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានស្នើវិធានការសំដៅជំរុញកំណើន ដោយ សង្កត់ធ្ងន់ថា G20 ត្រូវនាំមុខគេក្នុងការកសាងយន្តការសហប្រតិបត្តិការអន្តរជាតិដែល គោរពគ្នាទៅវិញទៅមក ស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងបង្កើតបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍ។

សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីត្រូវបានប្រទេសជាច្រើនស្វាគមន៍ គាំទ្រនិងវាយតម្លៃខ្ពស់។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានមាន ប្រសាសន៍ថា៖

“សាររបស់វៀតណាមត្រូវបានប្រទេសនានាកោតសរសេរ ពីព្រោះវៀតណាម ជាប្រទេសដែលមានសមិទ្ធផលក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព ការងារធ្វើ និងសក្តានុពលទាក់ទងនឹងរ៉ែនិងដីកម្រ។ វៀតណាមមានឋានៈ តួនាទី និងដំណោះស្រាយដែលលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឡើងនៅក្នុង កិច្ចប្រជុំ G20 ក្នុងបរិបទបច្ចុប្បន្ននោះ គឺការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការពង្រឹងយន្តការដែលមានស្រាប់ និងវិធានការកែទម្រង់ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។

វៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រអាទិភាពរបស់ប្រទេសទាំង ៣

នៅលើកម្រិតទ្វេភាគី ចំណុចលេចធ្លោក្នុងដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីគឺការដែល វៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយប្រទេស ទាំង៣៖ គុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ នេះក៏ជាដៃគូយុទ្ធសាស្ត្រចំនួន ៣ ដំបូងគេរបស់វៀតណាមនៅមជ្ឈិមបូព៌ា-អាហ្វ្រិក ផងដែរ។

នៅប្រទេសគុយវ៉ែត លោកនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំគុយវ៉ែតបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងនោះសង្កត់ធ្ងន់ ថា ថាមពលគឺជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រ ដោយផ្តល់អាទិភាពដល់ការ ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងការរុករកស្រាវជ្រាវ ការធ្វើអាជីវកម្ម ប្រេងឧស្ម័ន ឧស្សាហកម្មគីមីឥន្ធនៈ និងថាមពលកកើតឡើងវិញ។ រដ្ឋមន្ត្រីក្រសួង ប្រេងរ៉ែគុយវ៉ែត លោក Tariq Suleiman Al-Roumi បានបញ្ជាក់ថា៖

“ក្រសួងប្រេងរ៉ែ គុយវ៉ែតនឹងរួមជាមួយក្រសួង និងវិស័យនានារបស់វៀតណាម ធ្វើការពិភាក្សា និងអនុវត្តន៍ជាក់ស្ដែងនូវកម្មវិធីសកម្មភាព ដាក់ពង្រាយក្របខ័ណ្ឌភាព ជាដៃគូយុទ្ធសាស្ត្រវៀតណាម-គុយវ៉ែតឲ្យមានប្រសិទ្ធភាព។ ក្នុងនោះ រួមជាមួយនឹង ការដោះស្រាយឧបសគ្គ និងការកកស្ទះ យើងនឹងស្នើទិសដៅ និងបង្កើតកម្លាំងចលករ ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនិងការវិនិយោគ។ នាពេលខាងមុខ ជាមួយនឹងក្រប ខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រថ្មី ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាង វៀតណាម និងគុយវ៉ែត ជាពិសេសនៅក្នុងវិស័យថាមពល នឹងមានការអភិវឌ្ឍយ៉ាង ខ្លាំងក្លា”។

នៅប្រទេសអាល់ហ្សេរី ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល់ហ្សេរី បានបើកឱកាសដ៏ធំមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb បានវាយតម្លៃថា៖

“ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ គឺសំដៅសុក្រិតក្របខ័ណ្ឌ និងច្រករបៀងផ្លូវច្បាប់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងការ ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងវិស័យពាណិជ្ជកម្ម លំនៅដ្ឋាន ហិរញ្ញវត្ថុ ជាដើម។ ជំនួបពិភាក្សាទាំងអស់មានប្រសិទ្ធភាពខ្ពស់ និងជាក់ ស្តែង ដែលបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ហើយពង្រឹង ស្មារតីសាមគ្គីភាពរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី”។

ក្នុងពេលជាមួយគ្នានោះ នៅប្រទេសអាហ្វ្រិកខាងត្បូង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Ciryl Ramaphosa បានប្រកាសជាផ្លូវការអំពីការលើកកំពស់ទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាង បណ្ដាប្រទេសភាគខាងត្បូង។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការសន្យាជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដោយចាត់ទុកនេះជា ចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការបើកទីផ្សារសម្រាប់ ទំនិញរបស់គ្នាទៅវិញទៅមក ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ពី ៤ ដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំខាងមុខ។

រាល់លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់ប្រទេសគុយវ៉ែត អាល់ហ្សេរី និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិក ខាងត្បូង ការចូលរួមកិច្ចប្រជុំកំពូល G20 គឺមានអត្ថន័យដ៏សំខាន់ ដែលជាឱកាស សម្រាប់វៀតណាមបន្តអនុវត្តន៍ការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេស ជាតិ ព្រមទាំងទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ ប្រទេសជាតិនៅក្នុងយុគសម័យថ្មីផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

ភ្លៀងធ្លាក់ខ្លាំងដែលបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen ដោយគិតត្រឹមម៉ោង ៦:៣០ ល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា) មនុស្ស ១០២ នាក់បានស្លាប់ និងបាត់ខ្លួន (ដែលក្នុងនោះ មនុស្ស ៩០ នាក់បានស្លាប់ និង ១២ នាក់បាត់ខ្លួន)។

Top