• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រូវបានព្យាករណ៍ថា នឹងនាំមុខកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន+៣ សម្រាប់ឆ្នាំ២០២៦

វៀតណាមត្រូវបានព្យាករណ៍ថានឹងនាំមុខកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន+៣ សម្រាប់ឆ្នាំ២០២៦។ នេះបើយោងតាមការព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។

AMRO ព្យាករណ៍ថា តំបន់អាស៊ាន+៣ (ដែលមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) នឹងបន្តសន្ទុះកំណើនវិជ្ជមានលើអត្រា ៤% ក្នុងឆ្នាំ ២០២៦ ដែលខ្ពស់ជាងការព្យាករណ៍មុននោះ។ កត្តាជំរុញចម្បងនៃកំណើនគឺមកពីការងើបឡើងវិញយ៉ាងខ្លាំង នៃការនាំចេញបច្ចេក វិទ្យា តម្រូវការខ្ពស់សម្រាប់គ្រឿងអេឡិចត្រូនិច ស៊ីមីកុងដុកទ័រ និងបញ្ញាសិប្បនិម្មិត (AI) រួមជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងច្រើនហូរចូលទៅក្នុងអាស៊ាន ដែលជួយតំបន់ រក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

នៅក្នុងផ្ទាំងរូបភាពរួមនេះ GDP របស់វៀតណាមត្រូវបាន AMRO ព្យាករណ៍ ថា  សម្រេចដល់ ៧,៦% ដែលនាំមុខគេក្នុងកំណើននៅក្នុងតំបន់អាស៊ាន+ ៣។ ការវាយតម្លៃនេះគឺផ្អែកលើការវាយតម្លៃអំពីសន្ទុះកំណើនវិជ្ជមានរបស់ វៀតណាមនៅឆ្នាំ ២០២៥ រួមជាមួយនឹងតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់សេដ្ឋកិច្ចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងសមត្ថភាពទាក់ទាញលំហូរ FDI ប្រកបដោយប្រសិទ្ធភាព៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top