វៀតណាមត្រូវបានព្យាករណ៍ថានឹងនាំមុខកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន+៣ សម្រាប់ឆ្នាំ២០២៦។ នេះបើយោងតាមការព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។
AMRO ព្យាករណ៍ថា
តំបន់អាស៊ាន+៣ (ដែលមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ រួមជាមួយចិន ជប៉ុន
និងកូរ៉េខាងត្បូង) នឹងបន្តសន្ទុះកំណើនវិជ្ជមានលើអត្រា ៤% ក្នុងឆ្នាំ ២០២៦
ដែលខ្ពស់ជាងការព្យាករណ៍មុននោះ។
កត្តាជំរុញចម្បងនៃកំណើនគឺមកពីការងើបឡើងវិញយ៉ាងខ្លាំង នៃការនាំចេញបច្ចេក វិទ្យា
តម្រូវការខ្ពស់សម្រាប់គ្រឿងអេឡិចត្រូនិច ស៊ីមីកុងដុកទ័រ និងបញ្ញាសិប្បនិម្មិត (AI)
រួមជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងច្រើនហូរចូលទៅក្នុងអាស៊ាន
ដែលជួយតំបន់ រក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
នៅក្នុងផ្ទាំងរូបភាពរួមនេះ
GDP របស់វៀតណាមត្រូវបាន AMRO ព្យាករណ៍ ថា សម្រេចដល់ ៧,៦% ដែលនាំមុខគេក្នុងកំណើននៅក្នុងតំបន់អាស៊ាន+ ៣។
ការវាយតម្លៃនេះគឺផ្អែកលើការវាយតម្លៃអំពីសន្ទុះកំណើនវិជ្ជមានរបស់ វៀតណាមនៅឆ្នាំ
២០២៥
រួមជាមួយនឹងតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់សេដ្ឋកិច្ចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់
និងសមត្ថភាពទាក់ទាញលំហូរ FDI ប្រកបដោយប្រសិទ្ធភាព៕