• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតំណាងអោយអាស៊ានសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពរបស់កុមារនៅក្នុង​ជម្លោះ​ប្រដាប់​អាវុធ​


 កុមារនៅជំរុំបណ្តោះអាសន្ននៅទីក្រុងអង់ការ៉ាប្រទេសទួរគី (រូបថត៖ AFP/VNA) 
 

 ការព្រួយបារម្ភនេះ ត្រូវបានតំណាងរបស់ វៀតណាម បង្ហាញនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់អង្គការ សហប្រជាជាតិ​​ស្តីពី​កុមារ​និងជម្លោះប្រដាប់អាវុធ នាថ្ងៃទី២​ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក​។
 
តាងនាម​បណ្តា​ប្រទេសអាស៊ានថ្លែងមតិក្នុងកិច្ចពិភាក្សានេះ  ឯកអគ្គរដ្ឋទូតវៀត ណាមលោក Dang Dinh Quy ប្រធាន​ក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ទោះបីជា​អាស៊ាន​បានទទួលស្គាល់ចំពោះរាល់ការវិវឌ្ឍ​ន៍ក៏ដោយ ក៏ប៉ុន្តែស្ថាន​ភាព​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នៅតែ​ជាការ​ព្រួយ​បារម្ភ​ផងដែរ។

ការ​ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឆ្លង នូវ​សេចក្តី​សម្រេច​ជាច្រើន​ដែល​ទាក់​ទង​នឹង​បញ្ហា​នេះ​ បានបង្ហាញពីការស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្តរបស់ប្រទេសនានា ប៉ុន្តែសហគមន៍​អន្តរជាតិ​ត្រូវការ​ការស្រុះចិត្ត​គំនិត​ខ្លាំងជាងនេះទៅ ទៀត ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទៅ​ជាសកម្មភាពជាក់ស្តែ​ង។ លោក​ឯកអគ្គ​រដ្ឋទូតបានបញ្ជា​ក់ថា អាស៊ានតែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់ក្នុង​ការជំរុញ​កិច្ចខិត​ខំប្រឹង​ប្រែង​ដើម្បី​ធានា​សិទ្ធិកុមារក្នុងជម្លោះប្រដាប់អាវុធទាំងនៅថ្នាក់ជាតិ​និងថ្នាក់តំបន់ តាម ​រយៈសកម្មភាព​ដូចជា​កិច្ច​សន្ទ​នាអាស៊ា​នស្តីពីអនុសញ្ញាស្តីពីសិទ្ធិកុមា​រ; កិច្ចសន្ទនា​ប្រចាំឆ្នាំរវាង​គណៈកម្មាធិការ​អាស៊ានទទួល​បន្ទុក​ការ​​ជំរុញ និងការធានាសិទ្ធិរបស់ស្ត្រីនិងកុមា​រជាមួយអ្នកតំណាងពិសេសអគ្គ​លេខាធិការ នៃ​អង្គ​កា​រ​សហប្រជាជាតិទទួលបន្ទុកបញ្ហាអំពើហឹង្សាលើកុមារជាដើម។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើ គោល​ជំហរ​ឥត​ងាករ៉េរបស់វៀតណាមដែលតែងតែផ្តល់អាទិភាព លើការជំរុញនិងធានាសិទ្ធិកុមារ។ លើកពីនេះ​ទៅទៀត​វៀតណាម​នឹង​បន្តរួម​ដៃគ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុងកិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​ការពារ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់អាវុធផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top