• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែរួមជាមួយកម្ពុជា រក្សានិងពូនជ្រុំឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ជានិច្ច

 ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២១) គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សារអបអរសាទរមានខ្លឹមសារថាៈ ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានជំនះរាល់ការលំបាកនិងឧបសគ្គជាច្រើន ហើយដណ្តើមបានជ័យជំនះដ៏រុងរឿងក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ។ បក្សកុម្មុយនិស្ត វៀតណាមនិងប្រជាជនវៀតណាមអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងនិងសំខាន់លើគ្រប់វិស័យដែលគណបក្សប្រជាជននិងប្រជាជនកម្ពុជាទទួលបានក្នុងរយៈពេលកន្លងមក។ វៀតណាមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសជាតិដើម្បីទទួលបាននូវសមិទ្ធិផលថ្មីៗ និងកាន់តែធំធេងជាង ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ដំណាក់កាល ២០១៨-២០២៣ និងអភិវឌ្ឍន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជ្យរដ្ឋាភិបាល។

បក្សកុម្មុយនិស្តវៀតណាម រដ្ឋនិងប្រជាជនវៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជា ដើម្បីការពារ រក្សានិងពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសពីរ កាន់តែអភិវឌ្ឍន៍ថែមទៀត ដើម្បីវិបុលភាពរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភព លោក។

បក្ស រដ្ឋនិងប្រជាជនវៀតណាម តែងតែដឹងគុណជានិច្ច ចំពោះការគាំទ្រនិងការជួយឧបត្ថម្ភដ៏ឧត្តុងឧត្តមរបស់គណបក្សប្រជាជន រាជ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការតស៊ូដើម្បីរំដោះភាគខាងត្បូងនិងការបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងការពារមាតុភូមិនាពេលបច្ចុប្បន្ននេះ។

នៅថ្ងៃដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong  បានផ្ញើផ្កាអបអរសាទរជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា លោក ហេង សំរិន ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top