• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់និងពូនជ្រុំដោយឥតឈប់ឈរនូវចំណងមិត្តភាពដ៏មហិមាជាមួយឡាវ

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារ និងពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រី ប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ Alounxai Sounnalath (រូបថត៖ Duong Giang/TTXVN)  
  ទិដ្ឋភាពនៃពិធីទទួល (រូបថត៖ Duong Giang/TTXVN)  

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រី ប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ លោក Alounxai Sounnalath ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារ និងពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ។ ដោយវាយតំលៃខ្ពស់ចំពោះការដែលការិយាល័យនាយករដ្ឋមន្ត្រីឡាវ និងការិយាល័យរដ្ឋាភិបាលវៀតណាមតែងតែរួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងវៀតណាម-ឡាវ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ការិយាល័យទាំងពីរបន្តសហការ ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានក្នុងការដោះស្រាយការងារ និងការអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ការិយាល័យទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី អំពីផែនការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ហើយត្រៀមរៀបចំបានល្អសម្រាប់ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងសកម្មភាពដែលនៅសេសសល់ក្នុងឆ្នាំសាមគ្គីភាពមិត្តភាពរវាងវៀតណាម - ឡាវ និងឡាវ - វៀតណាម។  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមមកឡាវ និងនាំយកឧស្សាហកម្មឡាវទៅកាន់វៀតណាមថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម។

ចំណែកលោករដ្ឋមន្ត្រី ប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែផ្តល់ជំនួយដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ប្រទេសឡាវ ហើយអះអាងថា ឡាវជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ថែរក្សា ពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងឡាវ និងវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមតំណាងអាស៊ាន ថ្លែងសុន្ទរកថានៅគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិ

វៀតណាមតំណាងអាស៊ាន ថ្លែងសុន្ទរកថានៅគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិ

គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃសម័យប្រជុំលើកទី ៧៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី ២៩ ខែកញ្ញា បានបើក និងដំណើរការសម័យពិភាក្សារួមប្រចាំឆ្នាំ។

Top