• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងជាមួយកម្ពុជា

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិ ភាពខ្ពស់បំផុត ចំពោះ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងជាមួយកម្ពុជា ក៏ដូចជាមានបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន


នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកានេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងទំនាក់ទំនងវៀតណាម - កម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងជាមួយកម្ពុជា ក៏ដូចជាមានបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់ តែជាក់ស្តែងនិងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

នាពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់សំខាន់ៗជាច្រើន ក្នុងនោះមានដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នាខែកុម្ភៈឆ្នាំ ២០១៩។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញមានដំណើរទស្សនកិច្ចចំនួនពីរលើក មកកាន់ប្រទេសវៀតណាមជាផ្លូវការ នៅខែធ្នូឆ្នាំ ២០១៨ និងខែតុលាឆ្នាំ ២០១៩ ហើយនៅខែតុលានេះឯង វៀត ណាមក៏បានរៀបចំពិធីដ៏ឧឡារិកមួយដើម្បីអបអរសាទរខួបលើកទី ៤០ នៃសង្គ្រាមដើម្បីការពារព្រំដែន ភាគនិរតីនិងរួមគ្នាជាមួយប្រជាជនកម្ពុជាដើម្បីយកឈ្នះលើរបបប្រល័យពូជសាសន៍ ដែលពិធីនេះបានប្រារព្ធនាថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៩ ផងដែរ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរការសន្ទនាតាមទូរស័ព្ទជាប្រចាំ ដោយពិភាក្សាអំពីវិធានការណ៍បង្ការទប់ស្កាត់កូវីដ -១៩ ក៏ដូចជា រក្សាពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

សមិទ្ធិផលសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងលើវិស័យជាច្រើន។ កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនៅតែត្រូវបានរក្សាជានិច្ច។ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២១ ក្នុងនោះមានសន្ធិសញ្ញាបំពេញបន្ថែម នៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។ ទន្ទឹមជាមួយគ្នានោះពិធីសារស្តីពីខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកបានកត់ត្រានូវសមិទ្ធិផល  នៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រហូតមកដល់ពេលនេះទទួលយកបាន  ៨៤ ភាគរយនៃខ្សែព្រំដែនរួម ក៏ដូចជា ប្រគល់ផែនទីឋានលេខាព្រំដែនគោកកម្ពុជា - វៀតណាមនៅខែសីហាឆ្នាំ ២០២០ កន្លងមក។

យ៉ាងណាមិញ ចំពោះមុខការអភិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម បានផ្តល់ឧបករណ៍វេជ្ជសាស្រ្តដើម្បីចែករំលែកការលំបាករបស់កម្ពុជា ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងយន្តការពហុភាគីលើបណ្តាវេទិកាតំបន់និងអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នៅនិទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៣ ខែកុម្ភៈ និងព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ (ពោលគឺរាត្រីថ្ងៃទី ១៤ ព្រឹកព្រលឹមថ្ងៃទី ១៥ តាមច័ន្ទគតិ) នៅបរិវេណវិហារ Tran នៃខេត្ត Nam Dinh។

Top