• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយអូស្ត្រាលី

អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ដូច្នេះនៅពេលទទួលអគ្គទេសាភិ បាលអូស្ត្រាលី លោកស្រី Sam Mostyn ក្នុងឱកាសដែលលោកស្រីអគ្គទេសាភិបាលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា អូស្ត្រាលីគឺជាដៃគូដ៏គួរឱ្យទុកចិត្តរបស់វៀតណាម; ដោយសង្ឃឹមថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយរបស់ភាគីទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គទេសាភិបាលអូស្ត្រាលីបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍប្រភពធនធានមនុស្ស   ជាពិសេសពលកម្មដែលមានជំនាញខ្ពស់ ព្រមទាំងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រផងដែរ។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានស្នើឱ្យប្រទេសទាំងពីរអនុវត្តកម្មវិធីសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបើកទូលាយការផ្លាស់ប្តូរទេពកោសល្យ បង្កើតលក្ខខណ្ឌសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង និងសហគ្រិននៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរ និងសហប្រតិបត្តិការលើវិស័យត្រួសត្រាយ។

រីឯខ្លួនវិញ អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់អូស្ត្រាលី ដោយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់វិស័យឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នេះជាបញ្ហាប្រឈមរួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top