
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក John Pete Ricketts អភិបាលរដ្ឋ Nebraska នៃសហរដ្ឋអាមេរិក (រូបថត៖ TTXVN)
នេះជាការអះអាងរបស់ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ក្នុងពិធីទទួលជួបជាមួយលោក John Pete Ricketts អភិបាលរដ្ឋ Nebraska (នៃសហរដ្ឋអាមេ រិក) នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីមានបំណងជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍឥតឈប់ឈរប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេលកន្លងទៅ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរបានបន្តរីកចម្រើនគួរ អោយកត់សម្គាល់។ ពោលគឺ ទំហ៊ុំពាណិជ្ជកម្មបានលើសពី ៦០ ពាន់លានដុល្លារ។ វៀតណាមកំពុងប្រឹងប្រែងធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមជាមួយគ្នានោះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និង តំបន់នានារបស់វៀតណាម និងរវាងវិស័យដែលភាគីទាំងពីរមានឧត្តមភាព ត្រូវបានរដ្ឋាភិបាល វៀតណាមវាយតម្លៃខ្ពស់ផងដែរ។ ម្យ៉ាងវិញទៀត វៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតផលអាមេរិកនិយាយរួមនិងរដ្ឋ Nebraska និយាយដោយឡែកចូលមកវៀតណាម ដោយឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក។
ជាការឆ្លើយតប លោក John Pete Ricketts អភិបាលរដ្ឋ Nebraska បានថ្លែងថា សហរដ្ឋអាមេរិកនិយាយរួមនិងរដ្ឋ Nebraska និយាយដោយឡែក ចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម។ លោករូបនេះបានបញ្ជាក់ថា រដ្ឋ Nebraska មានសមត្ថភាពនាំចេញសាច់គោធំបំផុតរបស់សហរដ្ឋអាមេរិក ហើយតម្លៃពាណិជ្ជកម្មនៃការនាំចេញសាច់គោទៅកាន់វៀតណាម បានកើនឡើងបីដងបើប្រៀបធៀបទៅនឹងពេលកន្លង មក។ រដ្ឋ Nebraska ក៏មានប្រៀបខ្លាំងខាងកសិកម្មផងដែរ។ លោក John Pete Ricketts អភិបាលរដ្ឋ Nebraska សង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយរាល់ ឧបសគ្គមួយចំនួន ដើម្បីជំរុញការផ្លាស់ប្តូរការវិនិយោគនិងពាណិជ្ជកម្ម។ លោក John Pete Ricketts អភិបាលខេត្តបានស្នើសុំធ្វើសន្និសិទផ្សព្វផ្សាយការវិនិយោគសម្រាប់ពាណិជ្ជ កម្មទ្វេភាគីនៅរដ្ឋ Nebraska តែម្តង តាមរយៈនោះ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីជាពុំខាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម