• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែចាត់ទុកសហភាពអឺរ៉ុបជាដៃគូដ៏សំខាន់ជួរមុខ

នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងហាណូយ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតរវាងតំណាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប ( EP) ស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។
   ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha (ស្ដាំ) (រូបថត៖ VNA)  
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា វៀតណាម លោក Vu Hai Ha បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហភាពអឺរ៉ុបជាដៃគូដ៏សំខាន់ជួរមុខ។ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងសហភាពអឺរ៉ុប ក្នុងនោះមានទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និង សភាអឺរ៉ុប ទទួលបានសមិទ្ធិផលជាច្រើន ដើម្បីផលប្រយោជន៍ជូនប្រជាជននៃភាគីនីមួយៗ រួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើទ្វីបទាំងពីរ និងនៅលើពិភពលោក។ លោក Vu Hai Ha បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប ក្នុងនោះមានការអនុវត្ត EVFTA ផងដែរ។

សំដៅអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពជាងនាពេលខាងមុខ ប្រធានគណៈកម្មការកិច្ចការបរទេសវៀតណាមបានស្នើឲ្យសភាអឺរ៉ុប និងសហភាពអឺរ៉ុប ជួយឧបត្ថម្ភបច្ចេកទេស និងប្រភពធនធានដល់ស្ថាប័ន អង្គការវៀតណាម ដើម្បីទាញយក EVFTA ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជួយឧបត្ថម្ភបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ សំដៅជួយសហគ្រាសវៀតណាមឆ្លើយតបនឹងរាល់តម្រូវការនៃឧបសគ្គបច្ចេកទេសក្នុងពាណិជ្ជកម្ម (TBT) វិធានការអនាម័យ និងភូតគាមអនាម័យសត្វ និងរុក្ខជាតិ (SPS)។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកសភានៃសភាអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានដែលភាគីទាំងពីរសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាមនាពេលកន្លងទៅផងដែរ៕


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។

Top