• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការដោះស្រាយបញ្ហាប្រឈមចំពោះកុមារ

ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចប្រជុំ តាមទម្រង់ Arria ក្រោមប្រធានបទ “ដោះស្រាយបញ្ហាប្រឈមរបស់កុមារដែលមិន ទទួលបានការថែទាំរបស់ឪពុកម្ដាយក្នុងជម្លោះ”។ 


នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំ តាមទម្រង់ Arria ក្រោមប្រធានបទ “ដោះស្រាយបញ្ហាប្រឈមរបស់កុមារដែលមិន ទទួលបានការថែទាំរបស់ឪពុកម្ដាយក្នុងជម្លោះ”។ កិច្ចប្រជុំត្រូវបានរៀបចំឡើងតាម គំនិតផ្ដួចផ្ដើមរបស់វៀតណាម ដោយមានការចូលរួមរបស់ប្រទេសចំនួនជិត១០០នៅ ទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខ និងបណ្ដាប្រទេស អង្គការជាអ្នកសង្កេតការណ៍ របស់អង្គការសហប្រជាជាតិផងដែរ។

កិច្ចប្រជុំតាមទម្រង់ Arria ជាកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខ សំដៅ ពិនិត្យមើលបញ្ហាដែលទើបលេចចេញ ឬនៅតែមានមតិខុសៗគ្នា ដោយអាចមានការ ចូលរួមរបស់ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ឬមិនទាំងអស់ និងការ ចូលរួមរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិផ្សេងៗទៀត។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិ ចាត់ទុកថា ជម្លោះនិងភាពតានតឹងលើទូទាំង សកលលោក កំពុងបង្កឡើងបញ្ហាប្រឈមចំពោះប្រជាជន រួមទាំងកុមារផង។ ហេតុ ដូច្នេះ ត្រូវការលើកកំពស់មនសិការអំពីការការពារនិងថែទាំកុមារ ក៏ដូចជាបង្កើនការ ជួយឧបត្ថម្ភដល់កុមារនៅទាំងថ្នាក់ជាតិ តំបន់ និង សកលលោក។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បគួរតែបង្កើនថែមទៀត នូវការទទួលខុសត្រូវរបស់ខ្លួន យោងតាមធម្មនុញ្ញអ.ស.ប ព្រមទាំងអនុម័តលើយន្តការ ដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាប្រឈមក៏ដូចជាស្វែងរកដំណោះស្រាយ សម្រាប់បញ្ហានេះផងដែរ។ លោកឯកអគ្គរដ្ឋទូតបានជម្រាបថា វៀតណាមជាប្រទេស ដំបូងនៅអាស៊ីនិងទី២លើពិភពលោក ដែលបានអនុម័តលើអនុសញ្ញាអង្គការសហ ប្រជាជាតិអំពីសិទ្ធិកុមារ ហើយតែងតែដាក់បញ្ហាការពារនិងថែទាំកុមារជាអាទិភាពខ្ពស់ នៅពេលទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top