• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងកម្លាំងចលករនៃដំណើរការអភិវឌ្ឍន៍

នៅទីស្នាក់ការក្រសួងការបរទេស នាថ្ងៃទី៦ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានទទួលជួបលោក Surya Deva អ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិអភិវឌ្ឍន៍ ដែលកំពុង បំពេញទស្សនកិច្ចនៅ​វៀតណាម​ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
នុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet ទទួលជួបលោក Surya Deva អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិអភិវឌ្ឍន៍។ (រូបថត៖ TTXVN)
ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី លោក Do Hung Viet បានចែករំលែកថា អភិក្រមរបស់វៀតណាមគឺគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស; អះអាងថា វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងកម្លាំងចលករនៃដំណើរការអភិវឌ្ឍន៍។ វៀតណាមជានិច្ចកាលធានាការចូលរួម ការរួមចំណែករបស់ប្រជាជន អង្គការនយោបាយសង្គម អង្គការមហាជន អង្គភាពអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានាក្នុងដំណើរការនេះ។ បច្ចុប្បន្ននេះ វៀតណាមកំពុង ផ្ដល់អាទិភាពខ្ពស់ដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រពហុវិមាត្រប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ការការពារបរិស្ថាន ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និង សេដ្ឋកិច្ចវិលជុំ។
រីឯខ្លួនវិញ អ្នករាយការណ៍ពិសេស លោក Surya Deva បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គ ការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៥ និងការចូលរួមប្រកបដោយទំនួលខុសត្រូវនិងសកម្មនៅក្នុងយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ អំពីសិទ្ធិមនុស្ស (UPR)។ អ្នករាយការណ៍ពិសេសបានសម្តែងគោលបំណងចង់ឲ្យ វៀត ណាមបន្តពង្រីកតួនាទីរបស់ខ្លួននៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយរួមចំណែកជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិអភិវឌ្ឍន៍នៅវៀត ណាម ក៏ដូចជាលើពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

IMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត

IMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត

លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង។

Top