• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដាក់ពង្រាយកងកម្លាំងទៅចូលរួមសកម្មភាពដោះស្រាយផលវិបាក់នៃគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា

នៅយប់ថ្ងៃទី ២៨ ខែមិថុនា និងព្រឹកព្រលឹមថ្ងៃទី ២៩ ខែមិថុនា មន្ត្រី និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម និងនគរបាលប្រជាជនវៀតណាមបានចេញដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីចូលរួមក្នុងការស្វែងរក ជួយសង្គ្រោះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយផលវិបាក់នៃគ្រោះរញ្ជួយដី។
កងកម្លាំងភស្តុភារ និងបច្ចេកទេសកំពុងរៀបចំដឹកជញ្ជូនទំនិញ ស្បៀងអាហារ និងសម្ភារៈទៅកាន់ប្រទេសវេណេស៊ុយអេឡា។ រូបថត៖ VNA

មន្ត្រី និងយុទ្ធជនអាជីពចំនួន ៨២ នាក់នៃកងទ័ពវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Pham Van Ty អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ​គ្រោះ​មហន្តរាយ (អគ្គសេនាធិការក​ងទ័ពប្រជាជនវៀតណាម)។ ក្នុង​នោះ មានវិស្វករចំនួន ៣១ នាក់ កម្លាំងពេទ្យ​យោធាចំនួន ៣០ នាក់ រួមជាមួយ​ក្រុមមនុស្ស ១០ នាក់ប្រើប្រាស់សត្វឆ្កែ ៨ ក្បាល​ដើម្បី​ស្វែងរក និងជួយសង្គ្រោះ។ លើសពីនេះ ក្រុមការងារ​បាននាំយកសម្ភារៈប្រមាណ ៨៨ តោន រួមទាំងអាហារស្ងួតចំនួន ៥០ តោន តង់ចំនួន ១.៦០០ និងម៉ាស៊ីនភ្លើងចំនួន ១៥ គ្រឿង។ បេសកកម្មផ្តល់ជំនួយមនុស្សធម៌ និងជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​នេះ​មានរយៈពេល ២០ ថ្ងៃ។

ដោយមានបទពិសោធន៍ជាក់ស្តែងយ៉ាងទូលំទូលាយ ឧត្តមសេនីយ៍ឯក Pham Van Ty បាន​ឱ្យដឹងថា៖ «​ក្រុមសត្វឆ្កែស្វែងរកត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនរងគ្រោះ និង​សាកសព​នៅក្នុងគំនរបាក់បែក។ បន្ទាប់មក នឹង​ប្រគល់ទៅឱ្យកងវិស្វកម្ម និងកងកម្លាំង​ក្នុងស្រុកផ្សេងទៀតសម្រាប់ជួយសង្គ្រោះ។ ដោយប្រើប្រាស់​កងវិស្វកម្ម ឧបករណ៍ស្វែងរក​ដោយ​រូបថតនិង​សំឡេង ជាមួយ​ប្រព័ន្ធរ៉ាដា ដែលយើងបានប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាពក្នុងការស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដីនៅក្នុងប្រទេសទួរគី និងមីយ៉ាន់ម៉ា។ ដាក់ពង្រាយក្រុម​ពេទ្យយោធា​មួយដើម្បីទទួល ពិនិត្យ ព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន និងកងកម្លាំង​ដែលកំពុងបំពេញបេសកកម្មនៅទីនោះ»​។

នេះជាលើកទីបីហើយដែលកងទ័ពប្រជាជនវៀតណាមបានដាក់ពង្រាយកងកម្លាំង​ និងឧបករណ៍នៅបរទេសដើម្បីអនុវត្តបេសកកម្ម​ផ្តល់​ជំនួយមនុស្សធម៌ និងជួយ​សង្គ្រោះគ្រោះមហន្តរាយ។ ក្នុងចំណោម​យុទ្ធជនដែលចូលរួមក្នុងបេសកកម្មនេះ មាន​មនុស្សជាច្រើនធ្លាប់បានជួយរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទួរគី និងមីយ៉ាន់ម៉ា ក្នុងការដោះស្រាយ​ផល​វិបាក់​នៃគ្រោះរញ្ជួយដីនៅឆ្នាំ ២០២៣ និង ឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះ នៅយប់ថ្ងៃទី ២៨ ខែមិថុនា ក្រុមជួយសង្គ្រោះនៃកងកម្លាំង​នគរបាលប្រជាជនវៀតណាម បានចេញដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា​។ ក្រុមការងារនេះមានសមាជិក ៤២ នាក់ រួមជាមួយយានយន្តឯកទេស ឧបករណ៍ស្វែងរក សម្ភារៈវេជ្ជសាស្ត្រ និងការគាំទ្រចាំបាច់៕​

តាម​ vovworld.vn/km-KH

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ដោយប្រព្រឹត្តយ៉ាងរស់រវើកក្នុងរយៈពេលបីថ្ងៃ ទីវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦ បានបញ្ចប់នៅយប់ថ្ងៃទី២៨ ខែមិថុនា នៅសង្កាត់ផានរ៉ាង ខេត្តខាញ់ហ័រ ដោយបញ្ចប់ជួរសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍វិសេសវិសាល របស់ជនជាតិចាមមកពីខេត្ត និងទីក្រុងចំនួន៧នៅទូទាំងប្រទេស។

Top