• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

យោងតាមការស្ទង់មតិប្រចាំឆ្នាំដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប -​ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (EU-ABC) វៀតណាមគឺជាទីផ្សារដែលសហគ្រាសអឺរ៉ុបមានគម្រោងពង្រីកប្រតិបត្តិការ​ច្រើនជាងគេនៅអាស៊ាន​។

កម្មករដំឡើងរថយន្ត Skoda ជាម៉ាករថយន្តមកពីសាធារណរដ្ឋឆែក ដែលបានវិនិយោគនៅខេត្តក្វាងនិញ។ រូបថត៖ វ៉ាន់ឌឹក/TTXVN

EU-ABC បានប្រកាសថា ៦៤% នៃអ្នកឆ្លើយ​សំណួរបានបង្ហាញពីផែនការពង្រីកអាជីវកម្មរបស់ខ្លួន​នៅវៀតណាម ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមទីផ្សារអាស៊ានសំខាន់ៗទាំង៦ដែលត្រូវ​បានរៀបរាប់នៅក្នុងការស្ទង់មតិ។ ប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខពីរជាមួយនឹង ៥៧% បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី៤៩% និងថៃ ៤៩​% សិង្ហបុរី ៤៤% និងហ្វីលីពីន ៤៣%។

លទ្ធផលនេះត្រូវបានកត់សម្គាល់នៅក្នុងបរិបទដែលអាស៊ានបន្តត្រូវបានសហគ្រាសអឺរ៉ុប​វាយតម្លៃខ្ពស់ចំពោះទស្សនវិស័យសេដ្ឋកិច្ច។ ៧៨​% នៃអ្នកឆ្លើយសំណួរ​បានបង្ហាញពីផែនការពង្រីកប្រតិបត្តិការនៅក្នុងទីផ្សារអាស៊ានយ៉ាងហោចណាស់មួយទីផ្សារ ក្នុង​នោះប្រទេស​វៀតណាម និងឥណ្ឌូនេស៊ីនៅតែជាគោលដៅកំពូលទាំង​ពីរ​៕​

តាម​ vovworld.vn/km-KH

វៀតណាម និងសហព័ន្ធរុស្ស៊ី បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ

វៀតណាម និងសហព័ន្ធរុស្ស៊ី បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា (តាម​ម៉ោងក្នុងស្រុក) នៅទីក្រុងម៉ូស្គូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយជំនួយការប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រនៃ​សហព័ន្ធ រុស្ស៊ី លោក Nikolai Patrushev។

Top