• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឈានមុខគេក្នុងការច្នៃប្រឌិត AI នៅអាស៊ីអាគ្នេយ៍

“វៀតណាមកំពុងមានឋានៈពិសេសដើម្បីឈានមុខគេ ក្នុងការច្នៃប្រឌិត AI នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងលើសពីនេះទៅទៀត” ។ នេះជាការវាយតម្លៃរបស់លោក Nguyen Duc Toan នាយកប្រតិបត្តិ Google Cloud ប្រចាំនៅវៀតណាម ស្តីពីគុណសម្បត្តិពិសេសរបស់វៀតណាមនៅលើពិភពលោក និងតំបន់ នៅក្នុង សន្និសីទ GenAI ឆ្នាំ២០២៤ ដែឡបានបានបិទនៅថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហូជីមិញ។
សន្និសីទ GenAI ២០២៤ នៅទីក្រុងហូជីមិញ។ រូបថត៖ Thu Huong/TTXVN

វៀតណាមមានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍ AI ដោយមានទីផ្សារ ធនធានមនុស្ស និងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម។

យោងតាមលោកបណ្ឌិត Le Viet Quoc អ្នកជំនាញជាន់ខ្ពស់មកពី Google រដ្ឋាភិបាលវៀតណាមបាននិងកំពុងដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្ម និងការវិនិយោគលើបច្ចេកវិទ្យា។ ប្រការនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម AI ក្នុងការអភិវឌ្ឍ និងប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ វៀតណាមបានទាក់ទាញការវិនិយោគជាង ១ពាន់លានដុល្លារអាមេរិកលើការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាក្នុងឆ្នាំ២០២៣។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មបានបង្ហាញពីសក្តានុពលសម្រាប់ការផ្លាស់ប្តូរថ្មី និងសមត្ថភាពច្នៃប្រឌិតក្នុងការបង្កើតដំណោះស្រាយ AI ដ៏ទម្លុះទម្លាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

នៅក្នុងសិក្ខាសាលាថ្មីៗនេះ ដែលមានចំណងជើងថា "បក្សកុម្មុយនិស្ត វៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀត ណាម" ដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជារៀបចំឡើងនាពេលថ្មីៗនេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម។

Top