• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយនៅស៊ីហ្គេម ៣២

នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតដ៏រំភើប និងស្វិតស្វាញអស់រយៈពេលជាង ១០ ថ្ងៃ (ថ្ងៃទី ៥-១៧ ឧសភា) ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២(ស៊ីហ្គេម ៣២) នឹងបិទជាផ្លូវការ ជាមួយនឹងពិធីបិទដ៏អស្ចារ្យ នៅពហុកីឡដ្ឋានមរតកតេជោ ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
អត្តពលិក Nguyen Quoc Toan បានបំបែកឯតទគ្គកម្មកីឡា ស៊ីហ្គេម ក្នុងវិញ្ញាសាលើកទម្ងន់ ៨៩ គីឡូក្រាមផ្នែកបុរស។ រូបថត៖ TTXVN

មុននោះ នៅថ្ងៃទី ១៦ ខែឧសភា ដែលជាថ្ងៃប្រកួតចុងក្រោយនៃស៊ីហ្គេមលើកទី៣២នេះ ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ១២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងការប្រកួតកីឡា៖ លើកទម្ងន់ កីឡារាំ ចំបាប់ វាយគុនដាវ ប្រណាំងទូក យូដូ និងឃីកប៊ុកសីង។ សមិទ្ធិផលនេះបានជួយប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសសរុបចំនួន ១៣៦គ្រឿង មេដាយប្រាក់ ១០៥ គ្រឿង និងមេដាយសំរិទ្ធ ១១៤ គ្រឿង ដោយឈរលើកំពូលតារាងមេដាយស៊ីហ្គេមលើកទី៣២។

ជាមួយនឹងសមិទ្ធិផលទាំងនេះ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣២ ប្រតិភូកីឡាវៀតណាមបានបំពេញជាសារវ័ន្តនូវគោលដៅនៅប្រភេទកីឡាដែលមានក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (ASIAD) និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។ ទន្ទឹមនឹងនោះ ប្រតិភូកីឡាវៀតណាមក៏បានឈ្នះមេដាយមាសដែលមិននឹកស្មានដល់ ក្នុងប្រភេទកីឡាដែលបានចូលរួមជាលើកដំបូង ដូចជាអុកចត្រង្គ ឬល្បុក្កតោ ជាដើម។ គួរកត់សម្គាល់ថា ការយកឈ្នះជើងឯកបាល់ទាត់នារីបានជួយឱ្យវៀតណាមឈ្នះជើងឯកជាលើកទី៤ជាប់ៗគ្នានៅលើសង្វៀនតំបន់។ លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេមលើកទី៣២ បានធ្វើអត្ថាធិប្បាយថា៖ សមិទ្ធិផលរបស់ក្រុមកីឡាបាល់ទាត់នារីវៀតណាមគឺជាចំណុចលេចធ្លោក្នុងភាពជោគជ័យរបស់ប្រតិភូកីឡាវៀតណាម ជាការលើកទឹកចិត្ត និងរួមចំណែកលើកកំពស់ស្មារតីសម្រាប់ប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេម៣២នេះ។ ក្រុមកីឡាបាល់ទាត់នារីវៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមចំណែកដល់ជោគជ័យរួមរបស់គណៈប្រតិភូកីឡាវៀតណាម

គណៈប្រតិភូកីឡាវៀតណាមបានចូលរួមការប្រកួតកីឡាស៊ីហ្គេម ៣២ ដោយមានអត្តពលិកជាង៧០០នាក់ ចូលរួមប្រភេទកីឡាចំនួន៣០/៣៦៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top