• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្មនិងនិយោគជាមួយដៃគូយុទ្ធសាស្រ្ត

​នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បាន​រៀប​ចំកម្មវិធីជួបពិភាក្សាស្តីពី “សហគ្រាសក្រឡែកមើលលើជ្រុងមួយនៃការជំរុញពាណិជ្ជកម្ម និងវិនិយោគ​រវាង​វៀត​ណាមជាមួយដៃគូយុទ្ធសាស្រ្តនានា”។ សិក្ខាសាលានេះ បានទាក់ទាញការចូល​រួម​ពី​សហគ្រាស​ក្នុង​ស្រុក​និង​បរទេស​ជាច្រើនផងដែ​រ។​

អញ្ជើញថ្លែងមតិនៅក្នុង​សិក្ខាសាលានេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ​បានឲ្យដឹងថា សហគ្រាស​នឹងក្លាយ​ទៅជាកម្លាំង​ចលករ​ដ៏សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ រវាងវៀតណាមនិងបណ្តាប្រទេសដទៃលើពិភពលោក។ លោក Vu Tien Loc បានឱ្យ​ដឹង​ថែម​ទៀត​ថា៖​ “ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគជាមួយទីផ្សារទាំងអស់នេះ ចាំ បាច់​ត្រូវ​មាន​កម្ម​វិធីសកម្ម​ភាព ដោយផ្អែកលើទំនាក់ទំនង​រវាងក្រសួង ស្ថាប័ននិងអង្គ​ភាពដែល​ជំរុញស​កម្ម​ភាព​ណាណិជ្ជកម្ម​តែម្ត​ង។​  យើងផ្អែកលើភារកិច្ចដោយរដ្ឋាភិ បាលប្រគល់នោះ បានជាសម្រេចបង្កើត “បណ្តាញ​នៃអ​ង្គភា​ព​ពន្លឿន​ពា​ណិជ្ជកម្មនិងវិនិ យោគនៅទូទាំងប្រទេស ​ដែលតភ្ជាប់បណ្តាញនេះ ដើម្បី​បង្កើតការ​ងារទាក់​ទង​ដ៏ល្អ​បំផុត​”។​
នៅក្នុងពិធីនេះ អ្នកតំណាង​នៃសមាគមនិង​ក្រុមហ៊ុន​ជាច្រើនបាន​ផ្លាស់ប្តូរការ​លំបាក​ក៏ដូចជា​ឧបសគ្គ​នៅពេល​ដែលនាំ​ចេញ​ទំនិញទៅទីផ្សារនៃប្រទេស ជាដៃគូយុទ្ធសាស្ត្រសំខា​ន់ៗផ​ងដែរ៕  

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top